២ របាក្សត្រ 10:16-19

២ របាក្សត្រ 10:16-19 គខប

ពេល​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ​ថា ស្ដេច​ពុំ​ព្រម​ស្ដាប់​តាម​សំណូម​ពរ​របស់​ខ្លួន​ទេ ពួក​គេ​ក៏​ទូល​ស្ដេច​ថា៖ «ពួក​យើង​គ្មាន​ជាប់​ជំពាក់​អ្វី នឹង​ព្រះ‌បាទ​ដាវីឌ​ទៀត​ទេ ពួក​យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ កូន​របស់​លោក​អ៊ីសាយ​ដែរ! ប្រជា‌ជន​អ៊ីស្រា‌អែល​អើយ ចូរ​វិល​ត្រឡប់​ទៅ​ទី​លំ‌នៅ​រៀង​ខ្លួនៗ​វិញ​ចុះ។ រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​អើយ ឥឡូវ​នេះ សូម​បី​បាច់​ថែ‌រក្សា​ខ្លួន​ឯង​ទៅ!»។ ប្រជា‌ជន​អ៊ីស្រា‌អែល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​របស់​ខ្លួន​វិញ។ ព្រះ‌បាទ​រេហូ‌បោម​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​រស់​នៅ​តាម​ក្រុង​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា។ ព្រះ‌បាទ​រេហូ‌បោម​ចាត់​លោក​អដូ‌រ៉ាម ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន ឲ្យ​ទៅ​ជួប​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ឯ​ទៀតៗ តែ​ពួក​គេ​បាន​គប់​ដុំ​ថ្ម​សម្លាប់​លោក។ ព្រះ‌បាទ​រេហូ‌បោម​ឡើង​រាជ‌រថ​ស្ទើរ​តែ​មិន​រួច ហើយ​ទ្រង់​ភៀស​ខ្លួន​ចូល​ក្រុង​យេរូ‌សាឡឹម​វិញ។ គឺ​យ៉ាង​នេះ​ហើយ​ដែល​ប្រជា‌ជន​អ៊ីស្រា‌អែល​បះ‌បោរ​ប្រឆាំង​នឹង​រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ រហូត​ដល់​សព្វ​ថ្ងៃ។