១ ធីម៉ូថេ 2:8-15

១ ធីម៉ូថេ 2:8-15 គខប

ហេតុ​នេះ​ហើយ​បាន​ជា​នៅ​គ្រប់​ទី​កន្លែង ខ្ញុំ​ចង់​ឲ្យ​បុរសៗ​អធិស្ឋាន* ទាំង​លើក​ដៃ​ឡើង​លើ ដោយ​ចិត្ត​បរិសុទ្ធ ឥត​មាន​កំហឹង ឬ​ប្រកែក​គ្នា​ឡើយ។ ខ្ញុំ​ក៏​ចង់​ឲ្យ​ស្ត្រីៗ​ស្លៀក​ពាក់​បែប​សមរម្យ រាបសា​មិន​សង្ហា។ នាង​មិន​ត្រូវ​តែង​ខ្លួន​ដោយ​ក្រង​សក់​ឲ្យ​ឆើត‌ឆាយ​ហួស ឬ​ដោយ​ពាក់​មាស​ពេជ្រ និង​គ្រឿង​អលង្ការ​ថ្លៃៗ​ឡើយ តែ​ត្រូវ​តុប‌តែង​ខ្លួន​ដោយ​ប្រព្រឹត្ត​អំពើ​ល្អ ឲ្យ​បាន​សមរម្យ​ជា​ស្ត្រី​ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​វិញ។ ពេល​រៀន​ព្រះ‌គម្ពីរ ស្ត្រីៗ​ត្រូវ​នៅ​ស្ងៀម ហើយ​ស្ដាប់​បង្គាប់​ទាំង​ស្រុង។ ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ស្ត្រី​ណា​បង្រៀន ឬ​ត្រួត‌ត្រា​លើ​ប្ដី​ឡើយ គឺ​ឲ្យ​នាង​នៅ​ស្ងៀម​វិញ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បង្កើត​លោក​អដាំ​ជា​មុន រួច​បង្កើត​នាង​អេវ៉ា​តាម​ក្រោយ។ មិន​មែន​លោក​អដាំ​ទេ​ដែល​ចាញ់​បោក គឺ​នាង​អេវ៉ា​វិញ​ទេ​តើ​ដែល​ចាញ់​បោក ទាំង​រំលោភ​លើ​បញ្ញត្តិ​របស់​ព្រះ‌ជាម្ចាស់​ទៀត​ផង។ ប៉ុន្តែ ព្រះអង្គ​សង្គ្រោះ​ស្ត្រី​មក​ពី​នាង​បង្កើត​កូន ហើយ​លុះ​ត្រា​តែ​នាង​មាន​ជំនឿ​ខ្ជាប់ខ្ជួន មាន​ចិត្ត​ស្រឡាញ់ មាន​កិរិយា​វិសុទ្ធ* និង​សុភាព​រាប‌សា​ផង។