១ ថេស្សាឡូនិក 1:1-3

១ ថេស្សាឡូនិក 1:1-3 គខប

យើង​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូថេ សូម​ជម្រាប​មក​ក្រុម‌ជំនុំ*​នៅ​ក្រុង​ថេស្សា‌ឡូនិក ដែល​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ជា​មួយ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត។ សូម​ព្រះអង្គ​ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន។ យើង​តែងតែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​អំពី​បងប្អូន​ទាំង​អស់​គ្នា​ជានិច្ច ហើយ​នៅ​ពេល​យើង​អធិស្ឋាន យើង​តែង​នឹក​គិត​ដល់​បងប្អូន​ជា​ដរាប។ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង យើង​នឹក​ចាំ​អំពី​កិច្ចការ​ដែល​បងប្អូន​បាន​ធ្វើ​ដោយ​ជំនឿ អំពី​ការ​នឿយ‌ហត់​ដែល​បងប្អូន​បំពេញ ដោយ​ចិត្ត​ស្រឡាញ់ និង​អំពី​ការ​ស៊ូ​ទ្រាំ​របស់​បងប្អូន ដោយ​ចិត្ត​សង្ឃឹម​លើ​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​អម្ចាស់​នៃ​យើង។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ថេស្សាឡូនិក 1:1-3

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ