១ សាំយូអែល 23:14-18

១ សាំយូអែល 23:14-18 គខប

លោក​ដាវីឌ​ទៅ​ពួន​នៅ​តាម​វាល​រហោ‌ស្ថាន​ស៊ីភ ត្រង់​កន្លែង​ដែល​ពិបាក​ទៅ​ដល់ ហើយ​រស់​នៅ​តាម​តំបន់​ភ្នំ​ក្នុង​វាល​រហោ‌ស្ថាន​នោះ។ ព្រះ‌បាទ​សូល​តាម​រក​លោក​ដាវីឌ​ជានិច្ច តែ​ព្រះ‌ជាម្ចាស់​មិន​ប្រគល់​លោក​ដាវីឌ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ឡើយ។ លោក​ដាវីឌ​ដឹង​ថា ព្រះ‌បាទ​សូល​តែង​លើក​ទ័ព​ស្វែង​រក​សម្លាប់​លោក ដូច្នេះ លោក​ស្នាក់​នៅ​ហូរ៉េ‌សា ក្នុង​វាល​រហោ‌ស្ថាន​ស៊ីភ។ ថ្ងៃ​មួយ សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ​របស់​ព្រះ‌បាទ​សូល បាន​ទៅ​ជួប​លោក​ដាវីឌ​នៅ​ហូរ៉េ‌សា ដើម្បី​លើក​ទឹក​ចិត្ត​លោក​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះ‌ជាម្ចាស់ ដោយ​ពោល​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ព្រះ‌បាទ​សូល ជា​បិតា​ខ្ញុំ មិន​អាច​ធ្វើ​អ្វី​លោក​ប្អូន​ទេ ដ្បិត​លោក​ប្អូន​នឹង​សោយ​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល រីឯ​ខ្ញុំ​វិញ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​បន្ទាប់​ពី​លោក​ប្អូន​ប៉ុណ្ណោះ។ ព្រះ‌បាទ​សូល​ជា​បិតា​ខ្ញុំ ក៏​ជ្រាប​ការ​នេះ​ដែរ»។ លោក​ទាំង​ពីរ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់។ បន្ទាប់​មក សម្ដេច​យ៉ូណា‌ថាន​វិល​ត្រឡប់​មក​កាន់​ទី​លំ‌នៅ​វិញ រីឯ​លោក​ដាវីឌ​ស្នាក់​នៅ​ហូរ៉េ‌សា​ដដែល។