ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «កុំមើលតែសំបកក្រៅ ឬកម្ពស់របស់គេឡើយ យើងមិនបានជ្រើសរើសអ្នកនេះទេ។ ព្រះអម្ចាស់មិនវិនិច្ឆ័យដូចមនុស្សលោក ដែលមើលតែសំបកក្រៅប៉ុណ្ណោះទេ ព្រះអម្ចាស់ទតមើលចិត្តគំនិតវិញ»។ លោកអ៊ីសាយហៅអប៊ីណាដាប់ឲ្យដើរនៅមុខលោកសាំយូអែល លោកសាំយូអែលមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ក៏មិនបានជ្រើសរើសអ្នកនេះដែរ»។ លោកអ៊ីសាយឲ្យសាម៉ាដើរនៅមុខលោកសាំយូអែល។ លោកសាំយូអែលមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ក៏មិនជ្រើសរើសអ្នកនេះដែរ»។ លោកអ៊ីសាយឲ្យកូនប្រុសទាំងប្រាំពីរនាក់ដើរនៅមុខលោកសាំយូអែល តែលោកមានប្រសាសន៍ទៅកាន់លោកអ៊ីសាយថា៖ «ក្នុងចំណោមអ្នកទាំងនេះ ព្រះអម្ចាស់ពុំបានជ្រើសរើសនរណាម្នាក់ឡើយ តើលោកគ្មានកូនណាផ្សេងទេឬ?»។ លោកអ៊ីសាយឆ្លើយថា៖ «បាទ! នៅសល់កូនពៅម្នាក់ទៀត ដែលកំពុងតែឃ្វាលចៀម»។ លោកសាំយូអែលមានប្រសាសន៍ទៅកាន់លោកអ៊ីសាយថា៖ «ចូរឲ្យគេទៅហៅវាមក បើវាមិនទាន់មកដល់ទេ យើងនឹងមិនបរិភោគឡើយ»។ លោកអ៊ីសាយចាត់គេឲ្យទៅហៅកូននោះមក។ កូននោះមានថ្ពាល់ក្រហម មានភ្នែកភ្លឺថ្លា និងមានទឹកមុខស្រស់ល្អគួរជាទីពេញចិត្ត។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គឺម្នាក់នេះហើយ! ចូរចាក់ប្រេងអភិសេកគេចុះ!»។
អាន ១ សាំយូអែល 16
ស្ដាប់នូវ ១ សាំយូអែល 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 16:7-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ