១ ពេត្រុស 1:22-25

១ ពេត្រុស 1:22-25 គខប

បងប្អូន​បាន​ជម្រះ​ព្រលឹង​ឲ្យ​បរិសុទ្ធ*​ដោយ​ស្ដាប់​តាម​សេចក្ដី​ពិត ដើម្បី​ឲ្យ​បងប្អូន​ចេះ​ស្រឡាញ់​គ្នា​យ៉ាង​ស្មោះ‌ស្ម័គ្រ ដូច​បងប្អូន​បង្កើត។ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​អស់​ពី​ចិត្ត​ទៅ។ ព្រះ‌ជា‌ម្ចាស់​បាន​ប្រោស​បងប្អូន​ឲ្យ​កើត​ជា​ថ្មី មិន​មែន​ដោយ​ពូជ​ដែល​តែងតែ​រលួយ​ទេ គឺ​ដោយ​ពូជ​មិន​ចេះ​រលួយ​ដែល​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់។ ព្រះ‌បន្ទូល​នេះ​ផ្ដល់​ជីវិត ហើយ​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប ដ្បិត​មនុស្ស​គ្រប់ៗ​រូប​ប្រៀប​បាន​នឹង​ស្មៅ រីឯ​សិរី‌រុងរឿង​ទាំង​ប៉ុន្មាន​របស់​គេ ប្រៀប​បាន​នឹង​ផ្កា​ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​រុះ‌រោយ​ដែរ ប៉ុន្តែ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជានិច្ច ។ ព្រះ‌បន្ទូល​នេះ​គឺ​ជា​ដំណឹង‌ល្អ* ដែល​គេ​បាន​នាំ​យក​មក​ជូន​បងប្អូន។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ពេត្រុស 1:22-25

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ