១ ពង្សាវតារក្សត្រ 17:19-24

១ ពង្សាវតារក្សត្រ 17:19-24 គខប

លោក​ឆ្លើយ​ទៅ​នាង​វិញ​ថា៖ «សូម​ប្រគល់​កូន​នាង​មក​ឲ្យ​ខ្ញុំ»។ លោក​ទទួល​យក​កូន​នោះ​ពី​ដៃ​របស់​នាង ហើយ​បី​ឡើង​ទៅ​បន្ទប់​ខាង​លើ ជា​បន្ទប់​ដែល​លោក​ស្នាក់​នៅ រួច​ផ្ដេក​វា​លើ​គ្រែ​របស់​លោក។ បន្ទាប់​មក លោក​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ! ស្ត្រី​មេម៉ាយ​នេះ​បាន​ទទួល​ទូលបង្គំ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​នាង តើ​ព្រះអង្គ​ពិត​ជា​ចង់​ឲ្យ​នាង​កើត​ទុក្ខ​ព្រួយ​ឬ បាន​ជា​បណ្តោយ​ឲ្យ​កូន​របស់​នាង​ស្លាប់​ដូច្នេះ?»។ លោក​ទ្រោប​លើ​ក្មេង​នោះ​បី​ដង ទាំង​អង្វរ​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ! សូម​ប្រោស​ប្រទាន​ឲ្យ​ក្មេង​នេះ​មាន​ដង្ហើម​ឡើង​វិញ​ផង!»។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​លោក​អេលីយ៉ា។ ក្មេង​នោះ​ក៏​មាន​ដង្ហើម​ឡើង​វិញ ហើយ​ដឹង​ខ្លួន។ លោក​អេលីយ៉ា​បី​ក្មេង​នោះ​ចុះ​ពី​បន្ទប់​ខាង​លើ មក​ប្រគល់​ឲ្យ​ម្ដាយ​វិញ ទាំង​ពោល​ថា៖ «មើល៍! កូន​របស់​នាង​មាន​ជីវិត​ហើយ»។ ស្ត្រី​នោះ​ពោល​ទៅ​កាន់​លោក​អេលីយ៉ា​ថា៖ «ឥឡូវ​នេះ នាង​ខ្ញុំ​ដឹង​ថា លោក​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មែន ហើយ​សេចក្ដី​ដែល​លោក​ថ្លែង​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ