ក្រោយហេតុការណ៍នោះមក កូនប្រុសរបស់ស្ត្រីមេម៉ាយ ជាម្ចាស់ផ្ទះ ធ្លាក់ខ្លួនឈឺ ហើយជំងឺកាន់តែធ្ងន់ទៅៗរហូតដល់ផុតដង្ហើម។ ស្ត្រីជាម្ដាយពោលទៅកាន់លោកអេលីយ៉ាថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! តើនាងខ្ញុំ និងលោកមានរឿងអ្វីជាមួយគ្នា បានជាលោកអញ្ជើញមកស្នាក់នៅផ្ទះនាងខ្ញុំ ដើម្បីរំឭកពីកំហុសរបស់នាងខ្ញុំ ហើយធ្វើឲ្យកូននាងខ្ញុំស្លាប់ដូច្នេះ!»។ លោកឆ្លើយទៅនាងវិញថា៖ «សូមប្រគល់កូននាងមកឲ្យខ្ញុំ»។ លោកទទួលយកកូននោះពីដៃរបស់នាង ហើយបីឡើងទៅបន្ទប់ខាងលើ ជាបន្ទប់ដែលលោកស្នាក់នៅ រួចផ្ដេកវាលើគ្រែរបស់លោក។ បន្ទាប់មក លោកទូលអង្វរព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ! ស្ត្រីមេម៉ាយនេះបានទទួលទូលបង្គំឲ្យស្នាក់នៅផ្ទះរបស់នាង តើព្រះអង្គពិតជាចង់ឲ្យនាងកើតទុក្ខព្រួយឬ បានជាបណ្តោយឲ្យកូនរបស់នាងស្លាប់ដូច្នេះ?»។ លោកទ្រោបលើក្មេងនោះបីដង ទាំងអង្វរព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ! សូមប្រោសប្រទានឲ្យក្មេងនេះមានដង្ហើមឡើងវិញផង!»។ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់លោកអេលីយ៉ា។ ក្មេងនោះក៏មានដង្ហើមឡើងវិញ ហើយដឹងខ្លួន។ លោកអេលីយ៉ាបីក្មេងនោះចុះពីបន្ទប់ខាងលើ មកប្រគល់ឲ្យម្ដាយវិញ ទាំងពោលថា៖ «មើល៍! កូនរបស់នាងមានជីវិតហើយ»។ ស្ត្រីនោះពោលទៅកាន់លោកអេលីយ៉ាថា៖ «ឥឡូវនេះ នាងខ្ញុំដឹងថា លោកជាអ្នកជំនិតរបស់ព្រះជាម្ចាស់មែន ហើយសេចក្ដីដែលលោកថ្លែងពិតជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
អាន ១ ពង្សាវតារក្សត្រ 17
ស្ដាប់នូវ ១ ពង្សាវតារក្សត្រ 17
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 17:17-24
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ