១ ពង្សាវតារក្សត្រ 11:41-43

១ ពង្សាវតារក្សត្រ 11:41-43 គខប

រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​សាឡូម៉ូន​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «រាជ​កិច្ច​របស់​ព្រះ‌បាទ​សាឡូម៉ូន»។ សៀវភៅ​នោះ​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​បាន​ធ្វើ និង​អំពី​ប្រាជ្ញា​របស់​ស្ដេច។ ព្រះ‌បាទ​សាឡូម៉ូន​សោយ​រាជ្យ​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។ កាល​ព្រះ‌បាទ​សាឡូម៉ូន​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ​ជា​បិតា។ ព្រះ‌បាទ​រេហូ‌បោម​ជា​បុត្រ​ឡើង​ស្នង​រាជ្យ។