ទោះបីខ្ញុំជាមនុស្សមានសេរីភាព គ្មានជាប់ចំណងរបស់នរណាក៏ដោយ ក៏ខ្ញុំសុខចិត្តដាក់ខ្លួន ធ្វើជាខ្ញុំបម្រើរបស់មនុស្សទាំងអស់ដែរ ដើម្បីនាំមនុស្សជាច្រើនឲ្យមានជំនឿលើព្រះគ្រិស្ត។ កាលខ្ញុំនៅជាមួយសាសន៍យូដា ខ្ញុំធ្វើដូចសាសន៍យូដា ដើម្បីនាំគេឲ្យមានជំនឿលើព្រះគ្រិស្ត។ ទោះបីខ្លួនខ្ញុំផ្ទាល់មិនស្ថិតនៅក្រោមក្រឹត្យវិន័យ ក៏ដោយ កាលណាខ្ញុំនៅជាមួយអស់អ្នកដែលស្ថិតនៅក្រោមអំណាចរបស់ក្រឹត្យវិន័យ ខ្ញុំក៏ធ្វើដូចអ្នកដែលស្ថិតនៅក្រោមអំណាចរបស់ក្រឹត្យវិន័យដែរ។ កាលខ្ញុំនៅជាមួយអស់អ្នកដែលគ្មានក្រឹត្យវិន័យ ខ្ញុំធ្វើដូចអ្នកដែលគ្មានក្រឹត្យវិន័យ ដើម្បីនាំពួកគេឲ្យមានជំនឿលើព្រះគ្រិស្ត (តាមពិត ខ្ញុំមិនមែនជាអ្នកគ្មានក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទេ ដ្បិតខ្ញុំស្ថិតនៅក្រោមក្រឹត្យវិន័យរបស់ព្រះគ្រិស្ត)។ កាលខ្ញុំនៅជាមួយអ្នកមានជំនឿទន់ខ្សោយ ខ្ញុំក៏ធ្វើដូចជាអ្នកមានជំនឿទន់ខ្សោយដែរ ដើម្បីនាំពួកគេឲ្យមានជំនឿលើព្រះគ្រិស្ត។ ខ្ញុំធ្វើឲ្យបានដូចមនុស្សទាំងអស់ ក្នុងគ្រប់កាលៈទេសៈ ដើម្បីសង្គ្រោះអ្នកខ្លះ តាមគ្រប់មធ្យោបាយទាំងអស់។ ដោយសារតែដំណឹងល្អ ខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ ដើម្បីឲ្យបានចូលរួមទទួលផលពីដំណឹងល្អនោះ។
អាន ១ កូរិនថូស 9
ស្ដាប់នូវ ១ កូរិនថូស 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ កូរិនថូស 9:19-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ