១ កូរិនថូស 6:9-11

១ កូរិនថូស 6:9-11 គខប

បងប្អូន​មិន​ជ្រាប​ទេ​ឬ​ថា អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ពុំ​អាច​ទទួល​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​ទុក​ជា​មត៌ក​ឡើយ! សូម​បងប្អូន​កុំ​យល់​ច្រឡំ​ឲ្យ​សោះ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ ពួក​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ ពួក​មាន​សហាយ‌ស្មន់ ពួក​ជន​ពាល ពួក​អ្នក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ពួក​ចោរ​ប្លន់ ពួក​លោភ‌លន់​ចង់​បាន​ទ្រព្យ​គេ ពួក​ប្រមឹក ពួក​ជេរ​ប្រមាថ ពួក​ប្លន់​យក​ទ្រព្យ​គេ ពុំ​អាច​ទទួល​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ទុក​ជា​មត៌ក​ឡើយ។ កាល​ពី​ដើម បងប្អូន​ខ្លះ​ក៏​ជា​មនុស្ស​ប្រភេទ​នោះ​ដែរ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​លាង​សម្អាត​បងប្អូន ប្រោស​ប្រទាន​ឲ្យ​បងប្អូន​បាន​វិសុទ្ធ ព្រម​ទាំង​ឲ្យ​បងប្អូន​បាន​សុចរិត* ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត* តាម​រយៈ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌ជាម្ចាស់​របស់​យើង​រួច​ស្រេច​ហើយ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ កូរិនថូស 6:9-11