១ កូរិនថូស 5:6-8

១ កូរិនថូស 5:6-8 គខប

បងប្អូន​មិន​គួរ​អួត​ខ្លួន​សោះ​ឡើយ! បងប្អូន​មិន​ជ្រាប​ទេ​ឬ “មេ​តែ​បន្តិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន!”។ សូម​បងប្អូន​ជម្រះ​ខ្លួន​ឲ្យ​បរិសុទ្ធ*​ផុត​ពី​មេ​ម្សៅ​ចាស់​នោះ​ទៅ ដើម្បី​ឲ្យ​បងប្អូន​បាន​ទៅ​ជា​ម្សៅ​ថ្មី ដែល​គ្មាន​មេ ដ្បិត​គេ​បាន​សម្លាប់​ព្រះ‌គ្រិស្ត​ធ្វើ​ជា​យញ្ញ‌បូជា​របស់​យើង ក្នុង​ឱកាស​បុណ្យ​ចម្លង* រួច​ស្រេច​ទៅ​ហើយ។ ហេតុ​នេះ យើង​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ចម្លង ដោយ​មិន​ប្រើ​នំប៉័ង​ដែល​មាន​មេ​ម្សៅ​ចាស់ ឬ​មេ​នៃ​អំពើ​អាក្រក់ និង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​យើង​ប្រើ​នំប៉័ង​ឥត​មេ​ជា​សញ្ញា​នៃ​ចិត្ត​បរិសុទ្ធ និង​ចិត្ត​ស្មោះ​ត្រង់​របស់​យើង។