១ កូរិនថូស 3:18-23

១ កូរិនថូស 3:18-23 គខប

សូម​កុំ​បញ្ឆោត​ខ្លួន​ឯង​ឲ្យ​សោះ ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​បងប្អូន​នឹក​ស្មាន​ថា ខ្លួន​ជា​អ្នក​ប្រាជ្ញ​តាម​របៀប​លោកីយ៍​នេះ អ្នក​នោះ​ត្រូវ​តែ​ធ្វើ​ជា​មនុស្ស​លីលា សិន ដើម្បី​ឲ្យ​បាន​ទៅ​ជា​អ្នក​ប្រាជ្ញ។ ព្រះ‌ជាម្ចាស់​ចាត់​ទុក​ប្រាជ្ញា​របស់​លោកីយ៍​នេះ​ថា​លេលា ដូច​មាន​ចែង​ទុក​មក​ថា «ព្រះអង្គ​យក​កល‌ល្បិច​របស់​ពួក​អ្នក​ប្រាជ្ញ​មក​ផ្ចាញ់​ពួក​គេ​ផ្ទាល់» ។ មាន​ចែង​ទុក​ទៀត​ថា «ព្រះ‌អម្ចាស់​ជ្រាប​ថា​គំនិត​របស់​ពួក​អ្នក​ប្រាជ្ញ​គ្មាន​ខ្លឹម‌សារ​អ្វី​ទេ» ។ ហេតុ​នេះ​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​អួត‌អាង​ដោយ​យក​មនុស្ស​ជា​បង្គោល​ឡើយ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​សម្រាប់​បម្រើ បងប្អូន ទោះ​បី​លោក​ប៉ូល​ក្ដី លោក​អប៉ូ‌ឡូស​ក្ដី លោក​កេផាស​ក្ដី ពិភព​លោក​នេះ​ក្ដី ជីវិត​ក្ដី សេចក្ដី​ស្លាប់​ក្ដី អ្វីៗ​ដែល​មាន​នៅ​ពេល​នេះ ឬ​នៅ​ពេល​អនាគត​ក្ដី សុទ្ធ​តែ​សម្រាប់​បម្រើ​បងប្អូន​ទាំង​អស់។ រីឯ​បងប្អូន​វិញ បងប្អូន​បម្រើ​ព្រះ‌គ្រិស្ត* ហើយ​ព្រះ‌គ្រិស្ត​បម្រើ​ព្រះ‌ជាម្ចាស់ ។