បងប្អូនអើយ រីឯខ្ញុំវិញ ខ្ញុំពុំអាចនិយាយជាមួយបងប្អូន ដូចនិយាយទៅកាន់អ្នកដែលបានទទួលព្រះវិញ្ញាណនោះឡើយ គឺខ្ញុំនិយាយទៅកាន់បងប្អូន ដូចនិយាយទៅកាន់មនុស្សលោកីយ៍ ឬនិយាយទៅកាន់កូនខ្ចីខាងជំនឿ។ ខ្ញុំបានឲ្យទឹកដោះបងប្អូនពិសា គឺពុំបានឲ្យចំណីអាហាររឹងៗទេ ព្រោះបងប្អូនពុំអាចទទួលបាន។ សូម្បីតែនៅពេលនេះក្ដី ក៏បងប្អូននៅតែពុំអាចទទួលបានដែរ មកពីបងប្អូននៅតែមានចិត្តគំនិតជាមនុស្សលោកីយ៍ដដែល។ ក្នុងចំណោមបងប្អូន បើនៅតែមានការច្រណែនទាស់ទែងគ្នាដូច្នេះ សឲ្យឃើញថាបងប្អូននៅតែមានចិត្តគំនិតជាមនុស្សលោកីយ៍ ហើយបងប្អូនរស់នៅតាមរបៀបមនុស្សធម្មតាដដែល។ ពេលមានម្នាក់និយាយថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» និងម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!» នោះសឲ្យឃើញថា បងប្អូននៅតែមានរបៀបរស់នៅ ដូចមនុស្សធម្មតា ពិតមែន! តើលោកអប៉ូឡូសមានឋានៈអ្វី? រីឯប៉ូលមានឋានៈអ្វីដែរ? អ្នកទាំងពីរគ្រាន់តែជាអ្នកបម្រើ ដែលណែនាំបងប្អូនឲ្យមានជំនឿប៉ុណ្ណោះ គឺម្នាក់ៗបំពេញតែកិច្ចការដែលព្រះអម្ចាស់ប្រទានឲ្យធ្វើ។ ខ្ញុំជាអ្នកដាំ ហើយលោកអប៉ូឡូសជាអ្នកស្រោចទឹក ប៉ុន្តែ ព្រះជាម្ចាស់ទេតើដែលធ្វើឲ្យដុះ។ ដូច្នេះ អ្នកដាំ និងអ្នកស្រោចទឹកមិនសំខាន់អ្វីឡើយ គឺព្រះជាម្ចាស់ដែលធ្វើឲ្យដុះឯណោះទើបសំខាន់។
អាន ១ កូរិនថូស 3
ស្ដាប់នូវ ១ កូរិនថូស 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ កូរិនថូស 3:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ