១ កូរិនថូស 13:9-12

១ កូរិនថូស 13:9-12 គខប

សព្វ​ថ្ងៃ​នេះ យើង​ចេះ​ដឹង​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ហើយ​យើង​ក៏​ថ្លែង​ព្រះ‌បន្ទូល​បាន​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​ដែរ។ លុះ​ដល់​ពេល​យើង​ដឹង​សព្វ​គ្រប់​ហើយ អ្វីៗ​ដែល​យើង​ស្គាល់​តែ​មួយ​ផ្នែក​នឹង​អស់​ខ្លឹម‌សារ។ កាល​ពី​ក្មេង ខ្ញុំ​និយាយ​ស្ដី​ដូច​កូន​ក្មេង ខ្ញុំ​មាន​គំនិត​ដូច​ជា​កូន​ក្មេង ហើយ​ខ្ញុំ​រិះគិត​ដូច​កូន​ក្មេង​ដែរ។ លុះ​ខ្ញុំ​ពេញ​វ័យ ខ្ញុំ​បាន​បោះ​បង់​អ្វីៗ​ទាំង​អស់ ដែល​ជា​លក្ខណៈ​របស់​កូន​ក្មេង​ចោល។ សព្វ​ថ្ងៃ​នេះ​យើង​ស្គាល់​ព្រះ‌ជាម្ចាស់​មិន​ច្បាស់​ទេ គឺ​ស្គាល់​ព្រាលៗ​ដូច​ជា​មើល​ក្នុង​កញ្ចក់ នៅ​ពេល​ខាង​មុខ ទើប​យើង​ឃើញ​ព្រះអង្គ​ទល់​មុខ​គ្នា។ សព្វ​ថ្ងៃ ខ្ញុំ​ស្គាល់​ព្រះអង្គ​បាន​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ពេល​ខាង​មុខ​ទើប​ខ្ញុំ​ស្គាល់​ព្រះអង្គ​ច្បាស់ ដូច​ព្រះអង្គ​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់​ដែរ។