១ កូរិនថូស 12:27-28

១ កូរិនថូស 12:27-28 គខប

បងប្អូន​ជា​ព្រះ‌កាយ​របស់​ព្រះ‌គ្រិស្ត ហើយ​ម្នាក់ៗ​ជា​សរីរាង្គ​នៃ​ព្រះ‌កាយ​នេះ តាម​ចំណែក​រៀងៗ​ខ្លួន។ ក្នុង​ក្រុម‌ជំនុំ​មុន​ដំបូង​បង្អស់ ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​ឲ្យ​មាន​សាវ័ក* បន្ទាប់​មក ព្រះអង្គ​តែង‌តាំង​អ្នក​ថ្លែង​ព្រះ‌បន្ទូល បន្ទាប់​មក​ទៀត ព្រះអង្គ​តែង‌តាំង​អ្នក​បង្រៀន។ បន្ទាប់​ពី​នោះ មាន​ព្រះ‌អំណោយ​ទាន​ខាង​ធ្វើ​ការ​អស្ចារ្យ ព្រះ‌អំណោយ​ទាន​ខាង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា ព្រះ‌អំណោយ​ទាន​ខាង​ជួយ​អ្នក​ដទៃ ព្រះ‌អំណោយ​ទាន​ខាង​ណែ‌នាំ ព្រះ‌អំណោយ​ទាន​ខាង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ*។