១ កូរិនថូស 10:1-10

១ កូរិនថូស 10:1-10 គខប

បងប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ជ្រាប​ថា បុព្វបុរស*​របស់​យើង​សុទ្ធ​តែ​បាន​ដើរ​ក្រោម​ពពក* និង​បាន​ដើរ​ឆ្លង​សមុទ្រ​ទាំង​អស់​គ្នា។ ពួក​លោក​បាន​ទទួល​ពិធី​ជ្រមុជ​ក្នុង​ពពក និង​ក្នុង​សមុទ្រ រួម​ជា​មួយ​លោក​ម៉ូសេ។ បុព្វបុរស​ទាំង​នោះ​បាន​បរិភោគ​អាហារ​ដែល​មក​ពី​ព្រះ‌វិញ្ញាណ និង​បាន​ពិសា​ទឹក​ដែល​មក​ពី​ព្រះ‌វិញ្ញាណ​ដូច​គ្នា​ទាំង​អស់ ដ្បិត​ពួក​លោក​បាន​ពិសា​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា​ដែល​មក​ពី​ព្រះ‌វិញ្ញាណ ជា​ថ្ម‌ដា​ដែល​រួម​ដំណើរ​ជា​មួយ​ពួក​លោក ថ្ម​នេះ​គឺ​ព្រះ‌គ្រិស្ត។ ប៉ុន្តែ មាន​បុព្វបុរស​មួយ​ចំនួន​ធំ​ស្លាប់​នៅ​វាល​រហោ‌ស្ថាន ព្រោះ​ពួក​លោក​មិន​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​ទេ។ ហេតុ‌ការណ៍​ទាំង​នោះ​ជា​មេរៀន​សម្រាប់​យើង ដើម្បី​កុំ​ឲ្យ​យើង​មាន​ចិត្ត​ប៉ង‌ប្រាថ្នា​អាក្រក់​ដូច​បុព្វបុរស​ឡើយ។ សូម​កុំ​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ​ដូច​បុព្វបុរស​ខ្លះ​ឲ្យ​សោះ ដ្បិត​មាន​ចែង​ទុក​មក​ថា «ប្រជា‌ជន​អង្គុយ​បរិភោគ​បាយ​ទឹក បន្ទាប់​មក គេ​នាំ​គ្នា​ក្រោក​ឡើង​រាំ​សប្បាយ» ។ យើង​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​ប្រាស​ចាក​សីលធម៌​ដូច​បុព្វបុរស​ខ្លះ ដែល​ជា​ហេតុ​នាំ​ឲ្យ​គេ​ស្លាប់​អស់​ពីរ​ម៉ឺន​បី​ពាន់​នាក់ ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ។ យើង​មិន​ត្រូវ​ល្បង‌ល​មើល​ឫទ្ធិ‌បារមី​របស់​ព្រះ‌អម្ចាស់ ដូច​បុព្វបុរស​ខ្លះ​បាន​ល្បង ហើយ​ត្រូវ​ស្លាប់ ដោយ​ពស់​ចឹក​នោះ​ឲ្យ​សោះ។ សូម​កុំ​រអ៊ូ‌រទាំ​ដូច​បុព្វបុរស​ខ្លះ​ដែល​បាន​រអ៊ូ‌រទាំ ហើយ​ត្រូវ​មច្ចុរាជ​ប្រហារ​ជីវិត​នោះ​ឡើយ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ កូរិនថូស 10:1-10