១ របាក្សត្រ 8
8
កុលសម្ព័ន្ធបេនយ៉ាមីន
1លោកបេនយ៉ាមីន បង្កើតបានបេឡា ជាកូនច្បង បន្ទាប់មក អាសបែលជាកូនទីពីរ អហ៊ីរ៉ាមជាកូនទីបី 2ណូហាជាកូនទីបួន និងរ៉ាផាជាកូនទីប្រាំ។ 3កូនរបស់លោកបេឡាមានអតដើរ កេរ៉ា អប៊ីហ៊ូដ 4អប៊ីសួ ណាម៉ាន អហ៊ូអា 5កេរ៉ា សេភូផាន និងហ៊ូរ៉ាម។
6រីឯកូនចៅរបស់អេហូដ ជាមេដឹកនាំលើក្រុមគ្រួសាររបស់ពួកគេ ក្នុងចំណោមអ្នកស្រុកកេបា ដែលប្ដូរទីលំនៅទៅក្រុងម៉ាណាហាត់ 7មានណាម៉ាន អហ៊ីយ៉ា និងកេរ៉ា។ គឺលោកកេរ៉ានេះហើយដែលនាំពួកគេឲ្យប្ដូរទីលំនៅ។ គាត់ជាឪពុករបស់លោកអ៊ូសា និងលោកអប៊ីហ៊ូដ។
8លោកសាហារ៉ែមបានលែងលះភរិយារបស់គាត់ គឺនាងហ៊ូស៊ីម និងនាងបារ៉ា។ ក្រោយមក គាត់បង្កើតបានកូនចៅនៅស្រុកម៉ូអាប់ 9ជាមួយនាងហូដេស ជាភរិយាមួយទៀត។ កូនរបស់គាត់ឈ្មោះយ៉ូបាប់ ស៊ីបយ៉ា មេសា ម៉ាលកាម 10យេអ៊ូស សុកយ៉ា និងមៀរម៉ា។ អ្នកទាំងនោះជាកូនរបស់គាត់ ហើយជាមេដឹកនាំលើក្រុមគ្រួសារ។ 11លោកសាហារ៉ែមបង្កើតបានកូនប្រុសពីរនាក់ ជាមួយនាងហ៊ូស៊ីមដែរ គឺអប៊ីធូប និងអែលផ្អាល។ 12កូនរបស់លោកអែលផ្អាលមាន ហេប៊ើរ មីសាម និងសេមើរ ជាអ្នកដែលសង់ក្រុងអូណូ និងក្រុងឡូដ ព្រមទាំងស្រុកភូមិនៅជុំវិញ។
13លោកបេរា និងសេម៉ា ជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ ក្នុងចំណោមអ្នកស្រុកអាយ៉ាឡូន បានវាយអ្នកក្រុងកាថឲ្យបាក់ទ័ព។
14កូនរបស់លោកបេរ៉ាមាន អហ៊ីយ៉ូរ សាសាក់ យេរេម៉ូត 15សេបាឌា អើរ៉ាត អេឌើរ 16មីកែល យីសប៉ា និងយ៉ូហា។
17កូនរបស់លោកអែលផ្អាលមាន សេបាឌា មស៊ូឡាម ហ៊ីសគី ហេប៊ើរ 18យីសមេរ៉ាយ យីសលា និងយ៉ូបាប់។
19កូនរបស់លោកស៊ីម៉ៃមាន យ៉ាគីម ស៊ីគ្រី សាប់ឌី 20អេលីយេណាយ ស៊ីលថាយ អេលាល 21អដាយ៉ា បេរ៉ាយ៉ា និងស៊ីមរ៉ាត។
22កូនរបស់លោកសាសាក់មាន យីសផាន ហេប៊ើរ អេលាល 23អាបដូន ស៊ីកគ្រី ហាណាន 24ហាណានា អេឡាំ អាន់ថូធីយ៉ា 25យីបដេយ៉ា និងពេនួល។
26កូនរបស់លោកយេរ៉ូហាំមាន សាំសេរ៉ាយ សេហារា អថាលា 27យ៉ារេសយ៉ា អេលីយ៉ា និងស៊ីកគ្រី។
28អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសារ តាមតំណវង្សត្រកូលរបស់គេរៀងៗខ្លួន។ ពួកគេរស់នៅក្រុងយេរូសាឡឹម។
29អ្នកសង់ក្រុងគីបៀនរស់នៅក្នុងក្រុងនោះ។ ប្រពន្ធរបស់គាត់ឈ្មោះម៉ាកា 30កូនរបស់គាត់មានអាប់ដូន ជាកូនច្បង បន្ទាប់មក ស៊ើរ គីស បាល ណាដាប 31កេដោរ អហ៊ីយ៉ូ សាការី 32និងមីកឡូត ដែលជាឪពុករបស់សាំម៉ា។ អ្នកទាំងនោះក៏រស់នៅក្រុងយេរូសាឡឹមជាមួយបងប្អូនរបស់គេដែរ។
ព្រះរាជវង្សព្រះបាទសូល
33លោកនើរជាឪពុករបស់លោកគីស លោកគីសជាឪពុករបស់ព្រះបាទសូល ព្រះបាទសូលជាបិតារបស់សម្ដេចយ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និងអែសបាល។ 34កូនរបស់សម្ដេចយ៉ូណាថានគឺមេរីប-បាល ហើយលោកមេរីប-បាលជាឪពុករបស់លោកមីកា។ 35កូនរបស់លោកមីកាមាន ពីថូន មេឡេក ថាក់រា និងអហាស។ 36លោកអហាសជាឪពុករបស់លោកយេហូអាដា លោកយេហូអាដាជាឪពុករបស់លោកអលេមេត លោកអលេមេតជាឪពុករបស់លោកអាសម៉ាវែត និងលោកស៊ីមរី។ លោកស៊ីមរីជាឪពុករបស់លោកម៉ូសា 37លោកម៉ូសាជាឪពុករបស់លោកប៊ីនា លោកប៊ីនាជាឪពុករបស់លោករេផាយ៉ា លោករេផាយ៉ាជាឪពុករបស់លោកអេលាសា លោកអេលាសាជាឪពុករបស់លោកអសេល។ 38លោកអសេលមានកូនប្រុសប្រាំមួយនាក់ឈ្មោះ អាសរីកាំ បូករូវ អ៊ីស្មាអែល ស្អារា អូបាឌា និងហាណាន។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកអសេល។ 39កូនរបស់លោកអេសែក ជាប្អូន មានអ៊ូឡាម ជាកូនច្បង យេអ៊ូសជាកូនទីពីរ អេលីផាលេតជាកូនទីបី។ 40កូនរបស់លោកអ៊ូឡាម សុទ្ធតែជាមនុស្សមានចិត្តអង់អាច ជំនាញខាងបាញ់ធ្នូ ហើយពួកគេមានកូនចៅជាច្រើន គឺរួមទាំងអស់មួយរយហាសិបនាក់។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកបេនយ៉ាមីន។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ 8: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.