នេះជាកូនចៅរបស់លោករូបេន ជាកូនច្បងរបស់លោកអ៊ីស្រាអែល -លោករូបេននេះជាកូនច្បងមែន តែដោយគាត់បានលួចរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុក សិទ្ធិជាកូនច្បងត្រូវបានផ្ទេរទៅឲ្យកូនៗរបស់លោកយ៉ូសែប ជាកូនរបស់លោកអ៊ីស្រាអែល។ ដូច្នេះ គេមិនអាចរាប់លោករូបេន ជាកូនច្បងបានទេ។ រីឯលោកយូដាវិញ គាត់មានអំណាចជាងបងប្អូនទាំងប៉ុន្មានរបស់គាត់មែន ដ្បិតស្ដេចដែលគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលកើតចេញពីគាត់ តែសិទ្ធិជាកូនច្បង នៅតែបានទៅលើលោកយ៉ូសែបដដែល ។ កូនរបស់លោករូបេន ដែលត្រូវជាកូនច្បងរបស់លោកអ៊ីស្រាអែលមាន ហេណុក ប៉ាលូវ ហេស្រុន និងកើមី។ រីឯកូនចៅរបស់លោកយ៉ូអែលមានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នាដូចតទៅ: គឺសេម៉ា-យ៉ា កុក ស៊ីម៉ាយ មីកា រីអាយ៉ា បាល និងបេរ៉ា ដែលត្រូវព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី នាំទៅជាឈ្លើយ ។ លោកបេរ៉ាជាមេដឹកនាំកុលសម្ព័ន្ធរូបេន។ បងប្អូនរបស់គាត់មានឈ្មោះក្នុងបញ្ជីរាយនាម តាមអំបូរ តាមវង្សត្រកូលដូចតទៅ: អ្នកទីមួយគឺលោកយីអែល បន្ទាប់មក លោកសាការី លោកបេឡាជាកូនរបស់លោកអសាស ជាចៅរបស់លោកសេម៉ា និងជាចៅទួតរបស់លោកយ៉ូអែល។ កុលសម្ព័ន្ធរូបេនរស់នៅក្នុងតំបន់ ដែលគិតចាប់ពីក្រុងអារ៉ូអ៊ើរ រហូតដល់ក្រុងនេបូ និងបាល-មេយ៉ូន។ នៅទិសខាងកើត ពួកគេលាតសន្ធឹងចាប់តាំងពីទន្លេអឺប្រាត រហូតដល់វាលរហោស្ថាន ដ្បិតគេមានហ្វូងសត្វជាច្រើននៅស្រុកកាឡាដ។ នៅរជ្ជកាលរបស់ព្រះបាទសូល កូនចៅរូបេនបានច្បាំងនឹងជនជាតិហាការេន ហើយគ្រប់គ្រងលើជនជាតិនោះ ព្រមទាំងរស់នៅក្នុងជំរំរបស់ពួកគេ ក្នុងតំបន់ប៉ែកខាងកើតស្រុកកាឡាដទាំងមូល។ ពូជពង្សរបស់លោកកាដ រស់នៅក្បែរពូជពង្សរបស់រូបេន ក្នុងស្រុកបាសាន និងរហូតដល់សាលកា។ លោកយ៉ូអែលជាមេដឹកនាំរបស់ពួកគេ អ្នកបន្ទាប់គឺលោកសាផាម រួចហើយមានលោកយ៉ាណាយ និងលោកសាផាត់នៅស្រុកបាសាន។ បងប្អូនពួកគេប្រាំពីរនាក់ទៀតមានឈ្មោះតាមក្រុមគ្រួសារដូចតទៅ: គឺ មីកែល មស៊ូឡាម សេបា យ៉ូរ៉ាយ យ៉ាកាន ស៊ីអា និងហេប៊ើរ។
អាន ១ របាក្សត្រ 5
ស្ដាប់នូវ ១ របាក្សត្រ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ របាក្សត្រ 5:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ