១ របាក្សត្រ 24
24
ក្រុមបូជាចារ្យ
1កូនចៅរបស់លោកអើរ៉ុនចែកជាក្រុមៗដូចតទៅ: កូនប្រុសរបស់លោកអើរ៉ុនមាន ណាដាប់ អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។ 2 លោកណាដាប់ និងអប៊ីហ៊ូវបានស្លាប់មុនឪពុក ហើយគ្មានកូនទេ។ ដូច្នេះ មានតែលោកអេឡាសារ និងលោកអ៊ីថាម៉ារប៉ុណ្ណោះ ដែលបំពេញមុខងារជាបូជាចារ្យ។ 3ព្រះបាទដាវីឌ ព្រមទាំងលោកសាដុក ជាពូជពង្សរបស់លោកអេឡាសារ និងលោកអហ៊ីម៉ាឡេក ជាពូជពង្សរបស់លោកអ៊ីថាម៉ារ បានបែងចែកបូជាចារ្យជាក្រុមៗ តាមមុខងាររបស់ពួកគេ។ 4ប៉ុន្តែ ក្នុងចំណោមកូនចៅរបស់លោកអេឡាសារ មានមេក្រុមគ្រួសារច្រើនជាងមេក្រុមគ្រួសារកូនចៅរបស់លោកអ៊ីថាម៉ារ។ ហេតុនេះ គេបែងចែកកូនចៅរបស់លោកអេឡាសារជាដប់ប្រាំមួយក្រុមគ្រួសារ ហើយកូនចៅលោកអ៊ីថាម៉ារជាប្រាំបីក្រុមគ្រួសារ ព្រមទាំងមានមេដឹកនាំតាមក្រុមគ្រួសារនីមួយៗផង។ 5ការបែងចែកនេះធ្វើឡើងដោយចាប់ឆ្នោត ហើយមានចំនួនស្មើៗគ្នា ដ្បិតអ្នកគ្រប់គ្រងការងារនៅក្នុងទីសក្ការៈ និងអ្នកគ្រប់គ្រងការងាររបស់ព្រះជាម្ចាស់ សុទ្ធតែមកពីចំណោមកូនចៅរបស់លោកអេឡាសារ ក៏ដូចជាពីចំណោមកូនចៅរបស់លោកអ៊ីថាម៉ារដែរ។ 6លោកលេខាធិការសេម៉ាយ៉ា ជាកូនរបស់លោកនេថានេល ពីកុលសម្ព័ន្ធលេវី បានចុះឈ្មោះពួកគេនៅចំពោះព្រះភ័ក្ត្រស្ដេច នៅចំពោះមុខពួកមន្ត្រី លោកបូជាចារ្យសាដុក លោកអហ៊ីម៉ាឡេកជាកូនរបស់លោកអបៀថើរ ព្រមទាំងមេក្រុមគ្រួសារបូជាចារ្យ និងពួកលេវី។ គេចាប់ឆ្នោតឆ្លាស់គ្នារវាងក្រុមគ្រួសាររបស់លោកអេឡាសារ និងក្រុមគ្រួសាររបស់លោកអ៊ីថាម៉ារ ។ 7ឆ្នោតទីមួយត្រូវលើលោកយេហូយ៉ារីប ឆ្នោតទីពីរត្រូវលើលោកយេដាយ៉ា 8ឆ្នោតទីបីត្រូវលើលោកហារីម ឆ្នោតទីបួនត្រូវលើលោកសេអូរីម 9ឆ្នោតទីប្រាំត្រូវលើលោកម៉ាល់គា ឆ្នោតទីប្រាំមួយត្រូវលើលោកមីយ៉ាមីន 10ឆ្នោតទីប្រាំពីរត្រូវលើលោកហាកូស ឆ្នោតទីប្រាំបីត្រូវលើលោកអប៊ីយ៉ា 11ឆ្នោតទីប្រាំបួនត្រូវលើលោកយេសួរ ឆ្នោតទីដប់ត្រូវលើលោកសេកានា 12ឆ្នោតទីដប់មួយត្រូវលើលោកអេលីយ៉ាស៊ីប ឆ្នោតទីដប់ពីរត្រូវលើលោកយ៉ាគីម 13ឆ្នោតទីដប់បីត្រូវលើលោកហ៊ូផា ឆ្នោតទីដប់បួនត្រូវលើលោកយេសេបៀប 14ឆ្នោតទីដប់ប្រាំត្រូវលើលោកប៊ីលកា ឆ្នោតទីដប់ប្រាំមួយត្រូវលើលោកអ៊ីមមើរ 15ឆ្នោតទីដប់ប្រាំពីរត្រូវលើលោកហេសៀរ ឆ្នោតទីដប់ប្រាំបីត្រូវលើលោកហាភីសេស 16ឆ្នោតទីដប់ប្រាំបួនត្រូវលើលោកពេថាហ៊ីយ៉ា ឆ្នោតទីម្ភៃត្រូវលើលោកហេសិគាល 17ឆ្នោតទីម្ភៃមួយត្រូវលើលោកយ៉ាគីន ឆ្នោតទីម្ភៃពីរត្រូវលើលោកកាមូល 18ឆ្នោតទីម្ភៃបីត្រូវលើលោកដេឡាយ៉ា ឆ្នោតទីម្ភៃបួនត្រូវលើលោកមាស៊ា។
19អ្នកទាំងនេះបានទទួលភារកិច្ចតាមមុខងាររបស់ខ្លួន ចូលទៅបម្រើការងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ស្របតាមក្បួនច្បាប់ដែលលោកអើរ៉ុន ជាបុព្វបុរសរបស់ពួកគេបានចែងទុក ដូចព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល បានបង្គាប់មកលោក។
បញ្ជីរាយនាមក្រុមលេវីមួយចំនួនទៀត
20រីឯកូនចៅលេវីឯទៀតៗមានដូចតទៅ: ក្នុងចំណោមកូនចៅរបស់លោកអាំរ៉ាមមាន លោកសេបួល និងក្នុងចំណោមកូនចៅរបស់លោកសេបួលមាន លោកយេដេយ៉ា។ 21ក្នុងចំណោមកូនចៅរបស់លោករេហាបយ៉ាមាន លោកយីសយ៉ា ជាមេលើក្រុមគ្រួសារ។ 22ក្នុងចំណោមកូនចៅរបស់លោកយីតសារមាន លោកសឡូមិត ក្នុងចំណោមកូនចៅរបស់លោកសឡូមិតមាន លោកយ៉ាហាត់។ 23រីឯកូនចៅរបស់លោកហេប្រូនមាន លោកយេរីយ៉ាជាកូនទីមួយ លោកអម៉ារាជាកូនទីពីរ លោកយ៉ាហាសៀលជាកូនទីបី និងលោកយេកាមាមជាកូនទីបួន។ 24កូនចៅរបស់លោកអ៊ូស៊ាលមាន លោកមីកា។ ក្នុងចំណោមកូនចៅរបស់លោកមីកាមាន លោកសាមៀរ។ 25ក្នុងចំណោមកូនចៅរបស់លោកយីសយ៉ា ជាប្អូនរបស់លោកមីកា មានលោកសាការី។ 26កូនចៅរបស់លោកម៉្រារីមាន លោកម៉ាសលី លោកមូស៊ី និងលោកយ៉ាស៊ា។ 27កូនចៅរបស់លោកយ៉ាស៊ា ដែលត្រូវជាកូនរបស់លោកម៉្រារីមាន លោកសូហាំ លោកសាគើរ និងលោកអ៊ីបរី។ 28លោកអេឡាសារ ជាកូនរបស់លោកម៉ាស់លី គ្មានកូនប្រុសទេ។ 29កូនចៅរបស់លោកគីសមាន លោកយេរ៉ាមែល។ 30កូនចៅរបស់លោកមូស៊ីមាន លោកម៉ាស់លី អេឌើរ និងយេរេម៉ូត។ អ្នកទាំងនេះសុទ្ធតែជាកូនចៅលេវី តាមក្រុមគ្រួសាររបស់ខ្លួន។ 31អ្នកទាំងនោះក៏ដូចកូនចៅរបស់លោកអើរ៉ុន ជាបងប្អូនរបស់ខ្លួនដែរ គេត្រូវចាប់ឆ្នោតនៅចំពោះព្រះភ័ក្ត្រព្រះបាទដាវីឌ នៅចំពោះមុខលោកសាដុក និងលោកអហ៊ីម៉ាឡេក ព្រមទាំងមេក្រុមគ្រួសាររបស់ក្រុមបូជាចារ្យ និងក្រុមលេវី ដើម្បីបំពេញមុខងាររបស់ខ្លួន គឺមេដឹកនាំរបស់ក្រុមគ្រួសារបងគេ ក៏ដូចជាមេក្រុមគ្រួសារដែលក្មេងជាងគេដែរ។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ 24: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.