១ របាក្សត្រ 22:11-13

១ របាក្សត្រ 22:11-13 គខប

ឥឡូវ​នេះ សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​បុត្រ ដើម្បី​ឲ្យ​បុត្រ​សង់​ព្រះ‌ដំណាក់​របស់​ព្រះអង្គ បាន​សម្រេច​ដោយ​ជោគ​ជ័យ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​ថ្លែង​ទុក​ពី​បុត្រ។ សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​បុត្រ​ចេះ​គិត​ពិចារណា និង​មាន​ប្រាជ្ញា​ឈ្លាស​វៃ នៅ​ពេល​ដែល​ព្រះអង្គ​ប្រទាន​ឲ្យ​បុត្រ​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រា‌អែល ដោយ​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​បុត្រ។ ប្រសិន​បើ​បុត្រ​កាន់ ហើយ​ប្រតិបត្តិ​តាម​ច្បាប់ វិន័យ និង​បទ‌បញ្ជា ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល នោះ​បុត្រ​នឹង​បាន​ចម្រុង‌ចម្រើន​មិន​ខាន។ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ របាក្សត្រ 22:11-13