ទីតុស ពាក្យលំនាំ
ពាក្យលំនាំ
លោកទីតុស ជាជនជាតិក្រិកម្នាក់ (កាឡាទី ២.៣) ហើយជាសហការីរបស់លោកប៉ុលដែរ។ គាត់បានជួយគ្រីស្ទបរិស័ទដែលទាស់ទែងខ្វែងគំនិតគ្នានៅក្រុងកូរិនថូស ឲ្យបានស្រុះស្រួលជានានឹងគ្នាវិញ (២ កូរិនថូស ៧.៧-១៥)។ ពេលលោកប៉ុលសរសេរសំបុត្រនេះផ្ញើមកគាត់ គាត់ស្ថិតនៅកោះក្រេត ព្រោះលោកប៉ុលបានប្រគល់ភារកិច្ច ឲ្យគាត់រៀបចំក្រុមជំនុំ នៅលើកោះនោះ។
គោលសំខាន់ៗ
ក្នុងសំបុត្រនេះ លោកប៉ុលទូន្មានអំពីរបៀបចាត់ចែងក្នុងក្រុមជំនុំ អំពីមុខងាររបស់អ្នកដឹកនាំ និងអំពីឥរិយាបថរបស់ពួកចាស់ទុំ យុវជន ស្ដ្រីមេម៉ាយជាដើម។ល។
គ្រីស្ទបរិស័ទត្រូវកាន់តាមជំនឿឲ្យបានខ្ជាប់ខ្ជួន ហើយគោលនៃជំនឿនេះ គឺព្រះទ្រង់ស្រឡាញ់ និងសង្គ្រោះយើងតាមរយៈព្រះយេស៊ូវគ្រីស្ទ។
គម្រោងគម្ពីរទីតុស៖
• សេចក្ដីផ្ដើម ១.១-៤
• អ្នកដឹកនាំក្រុមជំនុំ ១.៥-១៦
• ភារកិច្ចផ្សេងៗរបស់គ្រីស្ទបរិស័ទ ២.១-១៥
• ការទូន្មានផ្សេងៗ ៣.១-១១
• អវសានកថា ៣.១២-១៥
ទើបបានជ្រើសរើសហើយ៖
ទីតុស ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies