ទីតុស 3:3-8

ទីតុស 3:3-8 គកស១៦

ដ្បិត​ពី​ដើម យើង​ក៏​ជា​មនុស្ស​ឥត​ប្រាជ្ញា រឹង​ចចេស និង​វង្វេង ទាំង​បម្រើ​សេចក្ដី​ប៉ង​ប្រាថ្នា សេចក្ដី​ស្រើប​ស្រាល​គ្រប់​បែប​យ៉ាង ទាំង​រស់​នៅ​ដោយ​ចិត្ត​អាក្រក់ និង​ឈ្នានីស ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ទាំង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង។ ប៉ុន្ដែ កាល​សេចក្ដី​សប្បុរស និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង​បាន​លេច​មក ព្រះ‌អង្គ​ក៏​បាន​សង្គ្រោះ​យើង មិន​មែន​ដោយ​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​សុចរិត​នោះ​ទេ គឺ​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គវិញ ដោយ​សារ​ការ​លាង​សម្អាត​ឲ្យ​បាន​កើត​ជា​ថ្មី និង​ការ​ធ្វើ​ឲ្យមាន​ជីវិត​ជា​ថ្មី​ដោយ‌សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ព្រះ‌អង្គ​បាន​ចាក់​បង្ហូរ​មក​លើ​យើង​ជា​បរិបូរ ដោយ‌សារ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត​ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​យើង​បាន​ត្រឡប់​ជា​អ្នក​គ្រង​មត៌ក តាម​សេចក្ដី​សង្ឃឹម​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច។ ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​និយាយ​ហើយ​និយាយ​ទៀត​អំពី​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ បាន​ខំ​ប្រឹង​ធ្វើ​ការ​ល្អ​អស់​ពី​ចិត្ត។ សេចក្ដី​ទាំង​នេះល្អ​ប្រសើរ​ណាស់ ក៏​មាន​ប្រយោជន៍​ដល់​មនុស្ស​ផង។

អាន ទីតុស 3