ពួកស្រ្តីនិយាយនឹងណាអូមីថា៖ «សូមឲ្យព្រះយេហូវ៉ា ដែលព្រះអង្គមិនបានទុកឲ្យអ្នកឥតមានសាច់ញាតិជិតដិតនៅថ្ងៃនេះ បានប្រកបដោយព្រះពរ សូមឲ្យលោកមានឈ្មោះល្បីល្បាញក្នុងស្រុកអ៊ីស្រាអែល! កូននេះនឹងបានសម្រាប់ជាទីតាំងជីវិតរបស់អ្នកឡើងវិញ ហើយនឹងចិញ្ចឹមអ្នកក្នុងកាលដែលចាស់ផង ដ្បិតកូនប្រសាស្រីដែលស្រឡាញ់អ្នក ហើយក៏វិសេសដល់អ្នក ជាជាងកូនប្រុសប្រាំពីរនាក់ផង នាងបានបង្កើតវាមក»។ ណាអូមីក៏យកកូនតូចមកបីបម ហើយថែរក្សា ឯពួកស្រីជាអ្នកជិតខាង គេក៏ដាក់ឈ្មោះកូននោះថា អូបិឌ ដោយថា មានកូនប្រុសមួយកើតមកឲ្យណាអូមី នោះហើយជាឪពុកអ៊ីសាយ ដែលជាឪពុកព្រះបាទដាវីឌ។
អាន នាងរស់ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នាងរស់ 4:14-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ