នាង​រស់ 4:14-17

នាង​រស់ 4:14-17 គកស១៦

ពួក​ស្រ្តី​និយាយ​នឹង​ណា‌អូមី​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​មិន​បាន​ទុក​ឲ្យ​អ្នក​ឥត​មាន​សាច់ញាតិ​ជិតដិត​នៅ​ថ្ងៃ​នេះ បាន​ប្រកប​ដោយ​ព្រះ‌ពរ សូម​ឲ្យ​លោក​មាន​ឈ្មោះ​ល្បី​ល្បាញ​ក្នុង​ស្រុក​អ៊ីស្រា‌អែល! កូន​នេះ​នឹង​បាន​សម្រាប់​ជា​ទី​តាំង​ជីវិត​របស់​អ្នក​ឡើង​វិញ ហើយ​នឹង​ចិញ្ចឹម​អ្នក​ក្នុង​កាល​ដែល​ចាស់​ផង ដ្បិត​កូន​ប្រសា​ស្រី​ដែល​ស្រឡាញ់​អ្នក ហើយ​ក៏​វិសេស​ដល់​អ្នក ជា​ជាង​កូន​ប្រុស​ប្រាំពីរ​នាក់​ផង នាង​បាន​បង្កើត​វា​មក»។ ណា‌អូមី​ក៏​យក​កូន​តូច​មក​បី‌បម ហើយ​ថែ​រក្សា ឯ​ពួក​ស្រី​ជា​អ្នក​ជិត​ខាង គេ​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា អូបិឌ ដោយ​ថា មាន​កូន​ប្រុស​មួយ​កើត​មក​ឲ្យ​ណា‌អូមី នោះ​ហើយ​ជា​ឪពុក​អ៊ីសាយ ដែល​ជា​ឪពុក​ព្រះបាទដាវីឌ។

អាន នាង​រស់ 4