រ៉ូម 8:16-21

រ៉ូម 8:16-21 គកស១៦

គឺ​ព្រះ‌វិញ្ញាណ​ទ្រង់​ផ្ទាល់​ធ្វើ​បន្ទាល់​ជាមួយ​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ ហើយ​ប្រសិន‌បើ​យើង​ពិត​ជា​កូន​មែន នោះ​យើង​ជា​អ្នក​គ្រង​មត៌ក គឺ​ជា​អ្នក​គ្រង​មត៌ក​របស់​ព្រះ​រួម​ជា​មួយ​ព្រះ‌គ្រីស្ទ។ ពិត​មែន បើ​យើង​រង​ទុក្ខ​លំបាក​ជា​មួយ​ព្រះ‌អង្គ នោះ​យើង​ក៏​នឹង​ទទួល​សិរីល្អ​ជា​មួយ​ព្រះ‌អង្គ​ដែរ។ ខ្ញុំ​យល់​ឃើញ​ថា ទុក្ខ​លំបាក​នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​សិរី‌ល្អ ដែល​ត្រូវ​បើក​សម្ដែង​ឲ្យ​យើង​ឃើញ​បាន​ឡើយ។ ដ្បិត​អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក កំពុង​អន្ទះ​អន្ទែង រង់​ចាំ​ពួក​កូន​របស់​ព្រះ​លេច​មក ព្រោះ​អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក បែរ​ទៅ​ជា​ឥត​ប្រយោជន៍ មិន​មែន​ដោយ​ស្ម័គ្រ​ពី​ចិត្ត តែ​ដោយ​ព្រះ‌អង្គ​ដែល​បាន​តម្រូវ ដោយ​សង្ឃឹម​ថា អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្តី​ពុក​រលួយ ហើយ​នឹង​បាន​សេរីភាព​នៃ​សិរី‌ល្អ​របស់​ពួក​កូន​ព្រះ។

អាន រ៉ូម 8

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង រ៉ូម 8:16-21