ដូច្នេះ ជំនឿកើតឡើងដោយសេចក្ដីដែលបានឮ ហើយសេចក្ដីដែលបានឮនោះ គឺដោយសារព្រះបន្ទូលរបស់ព្រះគ្រីស្ទ ។ ប៉ុន្តែ ខ្ញុំសួរថា តើគេមិនបានឮទេឬ? ប្រាកដមែន គេបានឮ ដ្បិត «សំឡេងរបស់គេបានចេញទៅពាសពេញលើផែនដី ហើយពាក្យរបស់គេបានឮរហូតដល់ចុងបំផុតនៃពិភពលោក» ។ ប៉ុន្តែ ខ្ញុំសួរទៀតថា តើសាសន៍អ៊ីស្រាអែលមិនបានយល់ទេឬ? លោកម៉ូសេថ្លែងមុនគេថា៖ «យើងនឹងធ្វើឲ្យអ្នករាល់គ្នាច្រណែននឹងពួកអ្នក ដែលមិនមែនជាសាសន៍ណាមួយ យើងនឹងធ្វើឲ្យអ្នកខឹងនឹងសាសន៍មួយដែលឥតប្រាជ្ញា» ។ លោកអេសាយមានចិត្តក្លាហាន ហើយហ៊ាននិយាយទៀតថា៖ «ពួកអ្នកដែលមិនបានស្វែងរកយើង គេបានរកយើងឃើញ ពួកអ្នកដែលមិនសួររកយើង យើងបានបង្ហាញឲ្យគេឃើញ» ។ ប៉ុន្ដែ ពីដំណើរសាសន៍អ៊ីស្រាអែលវិញ លោកថ្លែងថា៖ «យើងបានលូកដៃវាល់ព្រឹកវាល់ល្ងាច ទៅរកប្រជារាស្ត្រមួយដែលមិនស្តាប់បង្គាប់ ហើយចេះតែជំទាស់» ។
អាន រ៉ូម 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 10:17-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ