វិវរណៈ 18:2-3

វិវរណៈ 18:2-3 គកស១៦

ទេវតា​នោះ​បន្លឺ​ឡើង ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «រលំ​ហើយ ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ​បាន​រលំ​ហើយ! ។ ក្រុង​នេះ​បាន​ក្លាយ​ជា​លំនៅ​របស់​ពួក​អារក្ស ជា​កន្លែង​របស់​អស់​ទាំង​វិញ្ញាណ​អសោច ជា​កន្លែង​របស់​អស់​ទាំង​សត្វ​ស្លាប​អសោ​ច និង​ជា​កន្លែង​របស់​អស់​ទាំង​សត្វ​សាហាវ​អសោច ហើយ​គួរ​ឲ្យ​ខ្ពើម។ ដ្បិត​អស់​ទាំង​ជាតិ​សាសន៍​បាន​ផឹក​ស្រា​នៃ​កាម‌គុណ​ដ៏​ស្មោក‌គ្រោក​របស់​វា ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​នឹង​វា ហើយ​ពួក​ឈ្មួញ​នៅ​ផែនដី​រក​ស៊ី​មាន​បាន ក៏​ដោយសារ​តែ​អំណាច​នៃ​ភាព​ឆើត‌ឆាយ​របស់​វា​ដែរ»។

អាន វិវរណៈ 18