ទំនុកតម្កើង 93

93
រាជ្យ​ដ៏​ថ្កុំ​ថ្កើង​របស់​ព្រះ
1ព្រះ‌យេហូវ៉ា​សោយ​រាជ្យ
ព្រះ‌អង្គ​គ្រង​ព្រះ​ពស្ដ្រ
ប្រ​កប​ដោយ​ភាព​ថ្កុំ​ថ្កើង
ព្រះ‌យេហូវ៉ា​គ្រង​ព្រះ​ពស្ដ្រ
ព្រះ‌អង្គ​ក្រវាត់​អង្គ​ដោយ​ឫទ្ធានុ‌ភាព
អើ ពិភព​លោក​បាន​តាំង​ឡើង​យ៉ាង​មាំ‌មួន
ឥត​រង្គើ​សោះ​ឡើយ។
2បល្ល័ង្ក​របស់​ព្រះ‌អង្គ​បាន​តាំង​នៅ
តាំង​ពី​បុរាណ​រៀង​មក
ព្រះ‌អង្គ​គង់​នៅ​តាំង​ពី​អស់‌កល្ប។
3៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ជំនន់​បាន​ជន់​ឡើង
ជំនន់​បាន​បន្លឺ​សំឡេង​ឡើង
គឺ​ជំនន់​បាន​បន្លឺ​សំឡេង​ឡើង
យ៉ាង​គគ្រឹកគគ្រេង។
4ព្រះ‌យេហូវ៉ា​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់
ព្រះ‌អង្គ​មាន​មហិទ្ធិឫទ្ធិ
ជាង​សូរ​គ្រាំ‌គ្រេង​នៃ​មហាសាគរ
គឺ​ជាង​រលក​គំហុក​នៃ​សមុទ្រ!
5៙ ឱ​ព្រះ‌យេហូវ៉ា​អើយ
បន្ទាល់​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ពិត​ប្រាកដ
ភាព​បរិសុទ្ធ​ស័ក្ដិ‌សម​នឹង​ដំណាក់​ព្រះ‌អង្គ
នៅ​អស់‌កល្ប​តរៀង​ទៅ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 93: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល