ទំនុកតម្កើង 89:1-4

ទំនុកតម្កើង 89:1-4 គកស១៦

ទូល‌បង្គំ​នឹង​ច្រៀង​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌យេហូវ៉ា ជា​រៀង​រហូត មាត់​ទូល‌បង្គំ​នឹងប្រកាស ពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់របស់​ព្រះ‌អង្គ ឲ្យ​មនុស្ស​គ្រប់​ជំនាន់បាន​ស្គាល់ត​រៀង​ទៅ។ ដ្បិត​ទូល‌បង្គំ​បាន​ពោល​ថា «ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច ហើយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​រឹង​មាំ ដូច​ផ្ទៃ​មេឃ»។ ៙ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា «យើង​បាន​តាំង​សញ្ញា​ជាមួយ​អ្នក ដែល​យើង​បាន​ជ្រើស​រើស យើង​បាន​ស្បថ​ជាមួយ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​ថា "យើង​នឹង​តាំង​ពូជ‌ពង្សអ្នក ឲ្យ​នៅ​ជាប់​អស់​កល្ប​ជា‌និច្ច ក៏​នឹង​សង់​បល្ល័ង្ក​របស់​អ្នក ឲ្យ​នៅគង់​វង្ស​គ្រប់​ជំនាន់​តទៅ"» ។ -បង្អង់