ទូលបង្គំនឹងច្រៀងពីព្រះហឫទ័យសប្បុរស របស់ព្រះយេហូវ៉ា ជារៀងរហូត មាត់ទូលបង្គំនឹងប្រកាស ពីព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ឲ្យមនុស្សគ្រប់ជំនាន់បានស្គាល់តរៀងទៅ។ ដ្បិតទូលបង្គំបានពោលថា «ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ នៅជាប់អស់កល្បជានិច្ច ហើយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គរឹងមាំ ដូចផ្ទៃមេឃ»។ ៙ ព្រះអង្គមានព្រះបន្ទូលថា «យើងបានតាំងសញ្ញាជាមួយអ្នក ដែលយើងបានជ្រើសរើស យើងបានស្បថជាមួយដាវីឌ ជាអ្នកបម្រើរបស់យើងថា "យើងនឹងតាំងពូជពង្សអ្នក ឲ្យនៅជាប់អស់កល្បជានិច្ច ក៏នឹងសង់បល្ល័ង្ករបស់អ្នក ឲ្យនៅគង់វង្សគ្រប់ជំនាន់តទៅ"» ។ -បង្អង់
អាន ទំនុកតម្កើង 89
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 89:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ