ទំនុកតម្កើង 67

67
សូម​ឲ្យជាតិ​សាសន៍​នានា​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ
ទំនុក​ជា​បទ​ចម្រៀង សម្រាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ។
1សូម​ព្រះ​ប្រណី​សន្ដោស​ដល់​យើង
ហើយ​ប្រទាន​ពរ​យើង
សូម​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​រះ​លើ​យើង​ខ្ញុំ។ –បង្អង់
2ដើម្បី​ឲ្យ​មនុស្ស​លោក​បាន​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ
ស្គាល់​ព្រះចេស្ដា​សង្គ្រោះ​របស់​ព្រះ‌អង្គ
នៅ​កណ្ដាល​អស់​ទាំង​ជាតិ​សាសន៍។
3ឱ​ព្រះ​អើយ
សូម​ឲ្យ​ប្រជាជន​ទាំង‌ឡាយ
សរសើរ​តម្កើង​ព្រះ‌អង្គ
សូម​ឲ្យ​ប្រជាជន​ទាំង​អស់​សរសើរ​តម្កើង​ព្រះ‌អង្គ!
4សូម​ឲ្យ​ជាតិ​សាស៍​ទាំង​ឡាយ​បាន​អរ​សប្បាយ
ហើយ​ច្រៀង​ដោយ​អំណរ
ដ្បិត​ព្រះ‌អង្គ​ជំនុំ‌ជម្រះ​ប្រជាជនទាំង​ឡាយ
ដោយ​យុត្តិធម៌
ហើយ​ដឹក​នាំជាតិ​សាសន៍នានា​នៅ​ផែនដី។ – បង្អង់
5ឱ​ព្រះ​អើយ សូម​ឲ្យ​ប្រជាជន​ទាំង‌ឡាយ
សរសើរ​តម្កើង​ព្រះ‌អង្គ
សូម​ឲ្យ​ប្រជាជន​ទាំង​អស់​សរសើរ​តម្កើង​ព្រះ‌អង្គ!
6៙ ផែន​ដី​បាន​បង្កើត​ភោគ​ផល​ចម្រើន​ឡើង
ហើយ​ព្រះ គឺ​ព្រះ​នៃ​យើង​ខ្ញុំ
ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​យើង​ខ្ញុំ។
7ព្រះ​នឹង​ប្រទាន​ពរ​យើង
សូម​ឲ្យ​មនុស្ស​ទាំង​អស់​ដល់​ចុង​បំផុត​ផែនដី
កោត​ខ្លាច​ព្រះ‌អង្គ!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 67: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល