គេមួលបង្កាច់ពាក្យខ្ញុំវាល់ព្រឹកវាល់ល្ងាច អស់ទាំងគំនិតរបស់គេ សុទ្ធតែប៉ងធ្វើអាក្រក់ដល់ខ្ញុំ។ គេរករឿងឈ្លោះប្រកែក គេពួនខ្លួន គេឃ្លាំមើលជំហានរបស់ខ្ញុំ ព្រោះគេរកឱកាសនឹងសម្លាប់ខ្ញុំ។ ៙ តើគេនឹងគេចផុតដោយអំពើអាក្រក់ របស់គេបានឬ? ឱព្រះអើយ សូមទម្លាក់ប្រជាជនទាំងនោះ ដោយសេចក្ដីក្រោធរបស់ព្រះអង្គទៅ។ ព្រះអង្គបានកត់ត្រាទុកអស់ការសាត់អណ្តែត របស់ទូលបង្គំ ក៏ដាក់ទឹកភ្នែកទូលបង្គំទុកក្នុងដបរបស់ព្រះអង្គ តើទឹកភ្នែកទាំងនោះ មិននៅក្នុងបញ្ជីព្រះអង្គទេឬ? ពេលនោះ ខ្មាំងសត្រូវរបស់ទូលបង្គំនឹងដកថយ នៅថ្ងៃដែលទូលបង្គំស្រែករកព្រះអង្គ ហើយទូលបង្គំដឹងច្បាស់ថា ព្រះអង្គគង់ខាងទូលបង្គំ។ ៙ នៅក្នុងព្រះ ខ្ញុំសរសើរតម្កើង ព្រះបន្ទូលព្រះអង្គ នៅក្នុងព្រះយេហូវ៉ា ខ្ញុំសរសើរតម្កើងព្រះបន្ទូលព្រះអង្គ នៅក្នុងព្រះ ខ្ញុំទុកចិត្ត ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
អាន ទំនុកតម្កើង 56
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 56:5-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ