ទំនុកតម្កើង 54

54
ពាក្យ​អធិស្ឋាន​សូម​យុត្តិ‌ធម៌
ទំនុក​ជា​សេចក្ដី​បង្រៀន​របស់​ស្តេច​ដាវីឌ ក្នុង​គ្រា​ដែល​ពួក​ស៊ីភ​បាន​មក​ទូល​ស្តេច​សូល​ថា ដាវីឌ​ពួន​នៅ​ជា​មួយ​យើង​ខ្ញុំ សម្រាប់​ឲ្យ​មេ​ភ្លេង​លេង​ដោយ​ប្រដាប់​មាន​ខ្សែ។
1ឱ​ព្រះ​អើយ សូម​សង្គ្រោះ​ទូល‌បង្គំ
ដោយ‌សារ​ព្រះ‌នាម​ព្រះ‌អង្គ
ហើយ​វិនិច្ឆ័យ​ទូល‌បង្គំ
ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ។
2ឱ​ព្រះ​អើយ
សូម​ស្តាប់​ពាក្យ​ដែល​ទូល‌បង្គំ​អធិស្ឋាន
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​វាចា
របស់​ទូល‌បង្គំ​ផង។
3ដ្បិត​មាន​មនុស្ស​ប្រហើនលើក​គ្នា​ឡើង
ទាស់​នឹង​ទូល‌បង្គំ
ហើយ​មនុស្ស​ច្រឡោត​ស្វែង​រក​ជីវិត​ទូល‌បង្គំ
គេ​មិន​បាន​តាំង​ព្រះ​នៅ​មុខ​គេ​ឡើយ។ –បង្អង់
4៙ មើល៍ ព្រះ​ជា​ជំនួយ​របស់​ទូល‌បង្គំ
ព្រះ‌អម្ចាស់​ជា​អ្នក​ទ្រទ្រង់ ជីវិតទូល‌បង្គំ។
5ព្រះ‌អង្គ​នឹង​សង​ទៅ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ
តាម​អំពើ​អាក្រក់​របស់​គេ
ដោយយល់​ដល់ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់
របស់​ព្រះ‌អង្គ
សូម​បំផ្លាញ​គេ​ឲ្យ​វិនាស​សូន្យ​ទៅ។
6ទូល‌បង្គំ​នឹង​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ‌អង្គ
ដោយ​តង្វាយ​ស្ម័គ្រពី​ចិត្ត
ឱ​ព្រះ‌យេហូវ៉ា​អើយ
ទូល‌បង្គំ​នឹងអរ​ព្រះ​គុណដល់​ព្រះ‌នាម​ព្រះ‌អង្គ
ដ្បិត​ព្រះ‌នាម​ព្រះ‌អង្គ​ល្អ​វិសេស។
7ដ្បិត​ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ
ឲ្យ​រួច​ពី​គ្រប់​សេចក្ដី​វេទនា
ហើយ​ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ខ្មាំងសត្រូវ
របស់​ទូល‌បង្គំត្រូវ​បរាជ័យ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 54: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល