ទំនុកតម្កើង 133

133
ព្រះ​ពរ​នៃ​ការ​រួប​រួម
ទំនុក​ច្រៀង​តាម​ថ្នាក់។
1មើល៍ ការ​ដែល​បង​ប្អូន​រស់​នៅ​ជា​មួយ​គ្នា
ដោយ​ចិត្ត​ព្រម​ព្រៀង
នោះ​ជា​ការ​ល្អ ហើយ​សម​គួរ​យ៉ាង​ណា​ទៅ!
2គឺ​ធៀប​ដូច​ជា​ប្រេង​ដ៏​វិសេស​ដែល​ចាក់​លើ​ក្បាល
ក៏​ហូរ​ចុះ​មក​ដល់​ពុក​ចង្កា
គឺ​ជា​ពុក​ចង្កា​របស់​លោក​អើរ៉ុន
រួច​ស្រក់​ទៅ​ដល់​ជាយ​អាវ​របស់​លោក​ផង!
3ក៏​ធៀប​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ភ្នំ​ហ៊ើរម៉ូន
ដែល​ធ្លាក់​មក​លើ​ភ្នំ​នៃ​ក្រុង​ស៊ីយ៉ូន
ដ្បិត​នៅ​ទី​នោះ
ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​មាន​ព្រះ‌ពរ
គឺ​ជា​ជីវិត​ដែល​នៅ​អស់‌កល្ប​ជា‌និច្ច។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 133: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល