ទំនុកតម្កើង 128

128
លំនៅ​ដ្ឋាន​ដ៏​មានសុភមង្គល​របស់​មនុស្ស​ស្មោះ‌ត្រង់
ទំនុក​ច្រៀង​តាម​ថ្នាក់។
1មាន​ពរ​ហើយ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា
ជា​អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌អង្គ។
2អ្នក​នឹង​បាន​បរិ‌ភោគ​ផល
ចេញ​ពី​កម្លាំង​ដៃ​របស់​អ្នក
អ្នក​នឹង​មាន​ពរ ហើយ​មាន​សេចក្ដី​សុខ។
3ប្រពន្ធ​របស់​អ្នក​នឹង​បាន​ដូច​ជា
ដើម​ទំពាំង‌បាយ‌ជូរ​មាន​ផ្លែ នៅ​ក្នុង​ផ្ទះ​របស់​អ្នក
កូន​ៗ​របស់​អ្នកនឹង​បាន​ដូច​ជា
ដើម​អូលីវ​នៅ​ជុំ‌វិញ​តុរបស់​អ្នក។
4មើល៍ មនុស្ស​ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា
នឹងមាន​ពរបែប​នេះឯង។
5សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​អ្នក​ពី​ក្រុង​ស៊ីយ៉ូន!
សូម​ឲ្យ​អ្នក​បាន​ឃើញ​ភាពចម្រុង​ចម្រើន
របស់​ក្រុង​យេរូ‌សាឡិម អស់​មួយ​ជីវិត​របស់​អ្នក!
6សូម​ឲ្យ​អ្នក​បាន​ឃើញ​ចៅ​របស់​អ្នក​ដែរ!
សូម​ឲ្យ​សេចក្ដី​សុខ​គ្រប​ដណ្ដប់​លើ​អ៊ីស្រា‌អែល!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 128: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល