ទំនុកតម្កើង 114

114
ការ​អស្ចារ្យ​របស់​ព្រះ​នៅ​ពេល​ចេញ​ពី​ស្រុក​អេស៊ីព្ទ
1កាល​អ៊ីស្រា‌អែលចាក​ចេញ​ពី​ស្រុក​អេស៊ីព្ទ
គឺ​កាល​ពូជ‌ពង្ស​របស់​យ៉ាកុប
ចាក​ចេញ​ពី​សាសន៍​មួយ
ដែល​មាន​ភាសា​ចម្លែក
2យូដា​បាន​ត្រឡប់​ជា​ទី​បរិសុទ្ធ​របស់​ព្រះ
គឺ​អ៊ីស្រា‌អែល​ជានគរ​របស់​ព្រះ‌អង្គ។
3៙ សមុទ្រ​បាន​ឃើញ ហើយ​ក៏​រត់​បាត់​ទៅ
ទន្លេ​យ័រដាន់​ក៏​ដក​ថយ។
4ភ្នំ​ធំៗ​នាំ​គ្នា​លោត​ដូច​ចៀម​ឈ្មោល
ហើយ​ភ្នំ​តូចៗ​ដូច​កូន​ចៀម។
5៙ ឱ​សមុទ្រ​អើយ
ហេតុ​អ្វី​បាន​ជា​រត់​គេច​ដូច្នេះ?
ឱ​ទន្លេ​យ័រដាន់​អើយ ហេតុ​អ្វី​បាន​ជា​ដក​ថយ?
6ឱ​ភ្នំ​ធំៗ​អើយ
ហេតុ​អ្វី​បាន​ជា​ឯង​លោត​ដូច​ចៀម​ឈ្មោល
ឱ​ភ្នំ​តូចៗ​អើយ ហេតុ​អ្វី​បាន​ជា​លោត
ដូច​កូន​ចៀម​ដូច្នេះ?
7៙ ឱ​ផែនដី​អើយ
ចូរ​ញ័រ​រន្ធត់​នៅ​ចំពោះ​ព្រះ‌អម្ចាស់
គឺ​នៅ​ចំពោះ​ព្រះ​របស់លោក​យ៉ាកុប
8ជា​ព្រះ​ដែល​ធ្វើ​ឲ្យ​ថ្ម​ដា​ប្រែ​ទៅ​ជា​ត្រពាំង​ទឹក
គឺ​ធ្វើ​ឲ្យ​ថ្ម​ដ៏​រឹង​ទៅ​ជាប្រភព​ទឹក។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 114: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល