ទំនុកតម្កើង 11

11
ចម្រៀង​នៃ​ការ​ទុក​ចិត្ត​លើ​ព្រះ
ទំនុក​របស់​ស្ដេច​ដាវីឌ សម្រាប់​មេ​ភ្លេង។
1ខ្ញុំ​យក​ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក
តើ​អ្នក​អាច​និយាយ​មក​ខ្ញុំ​ដូច​ម្ដេច​បាន​ថា
«ចូរ​រត់​ទៅ​ឯ​ភ្នំ​របស់​ឯង ដូច​ជា​សត្វ​ហើរ​ចុះ ?
2ដ្បិត​មើល៍ ពួក​មនុស្ស​អាក្រក់​គេ​យឹត​ធ្នូ
គេ​ដំឡើង​ព្រួញ​នៅ​ជាប់​នឹង​ខ្សែ
ដើម្បី​បាញ់​ពី​ទី​ងងឹត
ចំ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់
3ប្រសិន‌បើ​គ្រឹះ​ត្រូវ​បំផ្លាញ
នោះ​តើ​មនុស្ស​សុចរិត​នឹង​អាច​ធ្វើ​អ្វី​បាន?»
4ព្រះ‌យេហូវ៉ា​គង់​ក្នុង​ព្រះ‌វិហារ​បរិសុទ្ធ
របស់​ព្រះ‌អង្គ
ឯ​បល្ល័ង្ក​របស់​ព្រះ‌យេហូវ៉ា ស្ថិត​នៅ​ស្ថាន‌សួគ៌
ព្រះ‌នេត្រ​ព្រះ‌អង្គ​ទត​មើល
ត្របក​ព្រះ‌នេត្រ​ព្រះ‌អង្គ​ពិចារណា
មើល​មនុស្ស​ជាតិ​ទាំង‌ឡាយ។
5ព្រះ‌យេហូវ៉ា​ល្បង​ល​មនុស្ស​សុចរិត
តែ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ស្អប់​មនុស្ស​អាក្រក់
និង​អស់​អ្នក​ដែល​ចូល​ចិត្ត​អំពើ​ឃៅរឃៅ។
6សូម​ព្រះ‌អង្គ​បង្អុរ​ភ្លៀង​ជា​អន្ទាក់
មក​លើ​មនុស្ស​អាក្រក់
គឺ​ជា​ភ្លើង​ឆេះ និង​ស្ពាន់‌ធ័រ
ហើយ​ខ្យល់​ក្តៅ​ក្រហាយ
នឹង​បាន​ជា​ចំណែក​ក្នុង​ពែង​របស់​គេ។
7ដ្បិត​ព្រះ‌យេហូវ៉ា​សុចរិត
ព្រះ‌អង្គ​ស្រឡាញ់​អំពើ​សុចរិត
មនុស្ស​ទៀង​ត្រង់​នឹង​បាន​ឃើញ
ព្រះ‌ភក្ត្រ​ព្រះ‌អង្គ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 11: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល