មិនមែនថា ខ្ញុំបានទទួល ឬថា ខ្ញុំបានគ្រប់លក្ខណ៍ហើយនោះទេ តែខ្ញុំកំពុងតែសង្វាតនឹងដេញតាមចាប់ឲ្យបានសេចក្ដីដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំបាននោះដែរ។ បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានបំណងមួយ គឺថា ខ្ញុំភ្លេចសេចក្ដីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅរកអ្វីៗខាងមុខទៀត ទាំងរត់តម្រង់ទៅទី ដើម្បីឲ្យបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានដ៏ខ្ពស់ ក្នុងព្រះគ្រីស្ទយេស៊ូវ។ ដូច្នេះ យើងទាំងអស់គ្នាដែលពេញវ័យហើយ យើងត្រូវមានគំនិតបែបនោះដែរ តែបើអ្នករាល់គ្នាមានគំនិតណាផ្សេងក្នុងការអ្វី នោះព្រះនឹងសម្តែងឲ្យអ្នករាល់គ្នាបានឃើញសេចក្ដីនេះដែរ។ ទោះបើបានដល់ត្រឹមណាក៏ដោយ យើងត្រូវតែកាន់ខ្ជាប់តាមច្បាប់នេះ។
អាន ភីលីព 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ភីលីព 3:12-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ