អូបាឌា ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីរដ៏ខ្លីរបស់ហោរាអូបាឌា ដែលយើងស្គាល់ត្រឹមតែឈ្មោះ នេះជាព្រះបន្ទូលស្ដីបន្ទោសប្រជាជនអេដុម (ពូជពង្សរបស់លោកអេសាវ) ព្រោះពួកគេប្រកាន់ឥរិយាបថមិនសមរម្យចំពោះប្រជាជនអ៊ីស្រាអែល (ពូជពង្សរបស់លោកយ៉ាកុប ជាប្អូនរបស់លោកអេសាវ)។ ប្រជាជនអេដុមមានទឹកដីនៅខាងត្បូងសមុទ្រស្លាប់ ហើយពួកគេតែងតែបង្ករឿងជាមួយអ៊ីស្រាអែលជានិច្ច។ នៅពេលដែលស្រុកយូដា និងក្រុងយេរូសាឡិមធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ប្រជាជនអេដុមមិនបានមកជួយបងប្អូនរបស់ខ្លួនទេ គឺពួកគេបែរជាឆ្លៀតឱកាសរឹបអូសយកទ្រព្យសម្បត្តិពីក្រុងយេរូសាឡិមទៀតផង។
ហោរាអូបាឌាប្រកាសឲ្យប្រជាជនអេដុមដឹងថា ពួកគេនឹងត្រូវរលាយសូន្យ រួមជាមួយខ្មាំងសត្រូវឯទៀតៗរបស់ប្រជាជនអ៊ីស្រាអែលដែរ។ តាមរយៈសេចក្ដីប្រកាសនេះ លោកក៏ចង់លើកទឹកចិត្តប្រជាជនអ៊ីស្រាអែលថា ព្រះនឹងយាងមកវិនិច្ឆ័យទោសជាតិសាសន៍ទាំងអស់ ដែលជាសត្រូវរបស់ពួកគេ។
ទើបបានជ្រើសរើសហើយ៖
អូបាឌា ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies