អូបាឌា 1:4-9

អូបាឌា 1:4-9 គកស១៦

ទោះ​បើ​អ្នក​ហើរ​ឡើង​ទៅ​យ៉ាង​ខ្ពស់ ដូច​ឥន្ទ្រី ហើយ​ធ្វើ​សម្បុក​នៅ​កណ្ដាល​អស់​ទាំង​ផ្កាយ​ក៏​ដោយ ក៏យើង​នឹង​ទាញ​ទម្លាក់​ពី​ទី​នោះ​ដែរ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ បើ​មានពួក​ចោរ​មក​លួច​អ្នក បើ​ពួក​ចោរ​ប្លន់​ចូល​មក​នៅ​ពេល​យប់ ម៉្លេះ​សម​អ្នក​នឹង​ត្រូវ​អន្តរាយ​យ៉ាង​ណា​ទៅ! តើ​គេ​មិន​ត្រឹម​តែ​លួច​ឲ្យ​ល្មម​តែ​អ្វី​ដែល​គេ​ចង់​បាន​ទេ​ឬ? ប្រសិន​បើ​ពួក​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​បាន​មក​ធ្វើ​ការ​ឲ្យ​អ្នក តើ​គេ​មិន​ទុក​ផ្លែ​ខ្លះ​ឲ្យ​បាន​បេះ​តាម​ក្រោយ​ទេ​ឬ? អេសាវ​ត្រូវ​គេ​គាស់​កកាយ​យ៉ាង​ណា​ហ្ន៎ កំណប់​ទ្រព្យ​របស់​អ្នក​ត្រូវ​បាន​គេ​ឆែក​ឆេរ​ក​ហើយ! អស់​ទាំង​សម្ព័ន្ធ​មិត្ត​របស់​អ្នក​បាន​បញ្ឆោត​អ្នក គេ​បាន​បណ្តេញ​អ្នក​រហូត​ដល់​ព្រំ​ដែន មនុស្ស​ដែល​ចង​ស្ពាន​មេត្រី​ជាមួយ​អ្នក បាន​ឈ្នះ​អ្នក អស់​អ្នក​ដែល​បរិ‌ភោគ អាហារ​របស់​អ្នក បាន​ដាក់​អន្ទាក់​ចាប់​អ្នក អ្នក​គ្មាន​ការ​យល់​ដឹង​អ្វី​ឡើយ។ នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​អស់​ពី​ស្រុក​អេដុម ហើយអ្នក​ចេះ​ដឹង​ឲ្យ​អស់​ពី​ស្រុក​ភ្នំ​របស់​អេសាវ"។ ឱ​ថេម៉ាន​អើយ មនុស្ស​ខ្លាំង​ពូកែ របស់​អ្នក​នឹង​ត្រូវ​ស្រយុត​ចិត្ត ដើម្បី​ឲ្យ​គ្រប់​គ្នា​ត្រូវ​កាត់​ចេញ​ពី​ភ្នំ​របស់​អេសាវ ដោយ​សម្លាប់រង្គាល។

អាន អូបាឌា 1