ទោះបើអ្នកហើរឡើងទៅយ៉ាងខ្ពស់ ដូចឥន្ទ្រី ហើយធ្វើសម្បុកនៅកណ្ដាលអស់ទាំងផ្កាយក៏ដោយ ក៏យើងនឹងទាញទម្លាក់ពីទីនោះដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ បើមានពួកចោរមកលួចអ្នក បើពួកចោរប្លន់ចូលមកនៅពេលយប់ ម៉្លេះសមអ្នកនឹងត្រូវអន្តរាយយ៉ាងណាទៅ! តើគេមិនត្រឹមតែលួចឲ្យល្មមតែអ្វីដែលគេចង់បានទេឬ? ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរបានមកធ្វើការឲ្យអ្នក តើគេមិនទុកផ្លែខ្លះឲ្យបានបេះតាមក្រោយទេឬ? អេសាវត្រូវគេគាស់កកាយយ៉ាងណាហ្ន៎ កំណប់ទ្រព្យរបស់អ្នកត្រូវបានគេឆែកឆេរកហើយ! អស់ទាំងសម្ព័ន្ធមិត្តរបស់អ្នកបានបញ្ឆោតអ្នក គេបានបណ្តេញអ្នករហូតដល់ព្រំដែន មនុស្សដែលចងស្ពានមេត្រីជាមួយអ្នក បានឈ្នះអ្នក អស់អ្នកដែលបរិភោគ អាហាររបស់អ្នក បានដាក់អន្ទាក់ចាប់អ្នក អ្នកគ្មានការយល់ដឹងអ្វីឡើយ។ នៅថ្ងៃនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា "យើងនឹងបំផ្លាញពួកអ្នកប្រាជ្ញឲ្យអស់ពីស្រុកអេដុម ហើយអ្នកចេះដឹងឲ្យអស់ពីស្រុកភ្នំរបស់អេសាវ"។ ឱថេម៉ានអើយ មនុស្សខ្លាំងពូកែ របស់អ្នកនឹងត្រូវស្រយុតចិត្ត ដើម្បីឲ្យគ្រប់គ្នាត្រូវកាត់ចេញពីភ្នំរបស់អេសាវ ដោយសម្លាប់រង្គាល។
អាន អូបាឌា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អូបាឌា 1:4-9
5 ថ្ងៃ
អំពើបាបដ៏មានមោទនភាពគឺជ្រៅ និងងងឹតជាងអំពើបាបផ្សេងទៀត ព្រោះវានិយាយថាយើងមិនត្រូវការព្រះ—នោះជារបៀបដែលអូបាឌាបានព្រមានប្រជាជាតិដែលនៅជិតខាងអ៊ីស្រាអែល។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមអូបាឌា នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ