ជន‌គណនា 22:1-6

ជន‌គណនា 22:1-6 គកស១៦

បន្ទាប់​មក កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចេញ​ដំណើរ​ទៅ​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ នៅ​ត្រើយ​ម្ខាង​ទន្លេ​យ័រ‌ដាន់ ត្រង់​យេរីខូរ។ រីឯ​បាឡាក ជា​បុត្រា​ស៊ីបព័រ ឃើញ​អស់​ទាំង​ការ​ដែល​ពួក​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​ចំពោះ​សាសន៍​អាម៉ូរី។ សាសន៍​ម៉ូអាប់​ភ័យ​ខ្លាច​ដល់​ប្រជាជន​នោះ​ជា​ខ្លាំង ហើយ​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​ប្រជាជន​អ៊ីស្រា‌អែល ព្រោះ​គេ​មាន​ចំនួន​ដ៏​ច្រើន។ ពេល​នោះ សាសន៍​ម៉ូអាប់​និយាយ​ទៅ​កាន់​ពួក​ចាស់‌ទុំ​របស់​សាសន៍​ម៉ាឌាន​ថា៖ «ហ្វូង​មនុស្ស​ដ៏​ច្រើន​នេះ​មុខ​ជា​ស៊ី​រំលីង​អ្វីៗ​ទាំង​អស់​នៅ​ជុំ‌វិញ​ពួក​យើង ដូច​ជា​គោ​ស៊ី​រំលីង​ស្មៅ​នៅ​ទី​វាល​មិន​ខាន»។ គ្រា​នោះ បាឡាក​ជា​បុត្រា​ស៊ីបព័រ ទ្រង់​ធ្វើ​ជា​ស្តេច​លើ​ស្រុក​ម៉ូអាប់។ ស្ដេច​បាន​ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​បាឡាម ជា​កូន​បេអ៊រ នៅ​ក្រុង​ពេថោរ ដែល​នៅ​មាត់​ទន្លេ​អ៊ើប្រាត ក្នុង​ស្រុក​នៃ​ញាតិ​សន្ដាន​របស់​ទ្រង់ ដើម្បី​ហៅ​គាត់​មក ដោយ​ពាក្យ​ថា៖ «មើល៍! មាន​ជន‌ជាតិ​មួយ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​នាំ​គ្នា​មក​នៅ​ពេញ​លើ​ផែនដី ហើយ​គេ​បាន​តាំង​ទី​លំនៅ​នៅ​ក្បែរ​យើង។ សូម​អញ្ជើញ​មក​ឥឡូវ ដើម្បី​ដាក់​បណ្ដា‌សា​ប្រជាជន​នេះ​ឲ្យ​យើង ព្រោះ​គេ​ពូកែ​ជាង​យើង ប្រហែល​ជា​យើង​អាច​នឹង​ឈ្នះ​គេ​បាន ហើយ​បណ្តេញ​គេ​ចេញ​ពី​ស្រុក​នេះ ដ្បិត​យើង​ដឹង​ថា អ្នក​ណា​ដែល​លោក​ឲ្យ​ពរ អ្នក​នោះ​បាន​ពរ ហើយ​អ្នក​ណា​ដែល​លោក​ដាក់​បណ្ដា‌សា អ្នក​នោះ​ក៏​ត្រូវ​បណ្ដា‌សា​មែន»។

អាន ជន‌គណនា 22