នេហេមា 7

7
1កាល​កំផែង​បាន​សង់​ឡើង​រួច​រាល់ ហើយ​ខ្ញុំ​បាន​ដាក់​សន្លឹក​ទ្វារ រួច​បាន​តែង​តាំងឲ្យ​មាន​ពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង និង​ពួក​លេវី​ស្រេច​ហើយ 2ខ្ញុំ​បាន​ប្រគល់​អំណាច​គ្រប់​គ្រង​លើ​ក្រុង​យេរូ‌សាឡិម ឲ្យ​ហា‌ណានី ជា​ប្អូន​ប្រុស​របស់​ខ្ញុំ និង​ហា‌ណា‌នា ជា​មេ​បន្ទាយ ដ្បិត​គាត់​ជា​មនុស្ស​ស្មោះ​ត្រង់ ក៏​កោត​ខ្លាច​ដល់​ព្រះ​លើស​ជាង​មនុស្ស​ជា​ច្រើន។ 3ខ្ញុំ​បាន​ហាម​គេ​ថា៖ «មិន​ត្រូវ​បើក​ទ្វារ​ក្រុង​យេរូ‌សាឡិម មុន​ថ្ងៃ​បញ្ចេញ​កម្ដៅ​ឡើយ ហើយ​កាល​គេ​កំពុង​នៅឈរ​ចាំ​យាម ត្រូវ​បិទទ្វារ ហើយ​ខ្ទាស់​រនុក។ ក្នុង​ចំណោម​អ្នក​ក្រុង​យេរូ‌សាឡិម ត្រូវ​ចាត់​តាំង​ឲ្យ​មាន​ពួក​អ្នក​យាម ខ្លះ​តាម​ប៉ុស្ដិ៍​យាម​របស់​គេ ហើយ​ខ្លះ​ទៀត​នៅ​មុខ​ផ្ទះ​របស់​គេ​រៀង​ខ្លួន»។ 4ទី​ក្រុង​នេះ​ធំ​ទូលាយ តែ​ប្រជា‌ជន​ក្នុង​ក្រុង​នោះ មាន​ចំនួន​តិច ហើយ​ផ្ទះ​សំបែង​មិន​ទាន់​បាន​សង់​នៅ​ឡើយ។
បញ្ជី​រាយ​នាម​ពួក​អ្នក​ដែល​បាន​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ
5ពេល​នោះ ព្រះ​នៃ​ខ្ញុំ​បាន​បណ្ដាល​ចិត្ត​ខ្ញុំ​ឲ្យ​ប្រមូល​ពួក​អភិជន ពួក​អ្នក​គ្រប់​គ្រង និង​ប្រជា‌ជន​មក​ជួប​ជុំ​គ្នា ដើម្បី​ចុះ​បញ្ជី​តាម​ពង្សា‌វតារ។ ខ្ញុំ​បាន​រក​ឃើញ​បញ្ជី​ពង្សា‌វតារ​នៃ​អស់​អ្នក​ដែល​បាន​ឡើង​មក​មុន​គេ ហើយ​ខ្ញុំ​ឃើញ​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​នោះ​ដូច​តទៅ
6នេះ​ជា​ប្រជា‌ជននៅ​ក្នុង​អាណា​ខេត្ត ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ជា​អ្នក​ដែល​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូនបាន​‌នាំ​ទៅ​ជា​ឈ្លើយ ហើយ​បាន​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​វិញ គឺ​មក​កាន់​ក្រុង​របស់​គេ​រៀង​ខ្លួន។ 7អ្នក​ទាំង​នោះ​បាន​មក​ជា​មួយ​សូរ៉ូ‌បា‌បិល យេសួរ នេហេមា អ័សារា រ៉ាអាមា ណាហា‌ម៉ានី ម៉ាដេ‌កាយ ប៊ីលសាន មីស‌ពេរែត ប៊ីកវ៉ាយ នេហ៊ូម និង​ប្អាណា។ នេះ​ជា​ចំនួន​បុរស​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល
8កូន​ចៅ​ប៉ារ៉ូស​មាន ២ ១៧២ នាក់ 9កូន​ចៅសេផាធា​មាន ៣៧២ នាក់ 10កូន​ចៅអើរ៉ាសមាន ៦៥២ នាក់ 11កូន​ចៅ​ផាហាត-ម៉ូអាប់ ខាង​កូន​ចៅ​យេសួរ និង​យ៉ូអាប់ មាន ២ ៨១៨ នាក់ 12កូន​ចៅ​អេឡាំ​មាន ១ ២៥៤ នាក់ 13កូន​ចៅ​សាធូរ​មាន ៨៤៥ នាក់ 14កូន​ចៅ​សាកាយ​មាន ៧៦០ នាក់ 15កូន​ចៅ​ប៊ីនុយ​មាន ៦៤៨ នាក់ 16កូន​ចៅ​បេបាយ​មាន ៦២៨ នាក់ 17កូន​ចៅ​អាសកាឌ​មាន ២ ៣២២ នាក់ 18កូន​ចៅ​អ័ដូ‌នីកាម​មាន ៦៦៧ នាក់ 19កូន​ចៅ​ប៊ីកវ៉ាយ​មាន ២ ០៦៧ នាក់ 20កូន​ចៅ​អេឌីន​មាន ៦៥៥ នាក់ 21ពួក​អេធើ ខាង​ហេ‌សេ‌គា​មាន ៩៨ នាក់ 22កូន​ចៅ​ហាស៊ូម​មាន ៣២៨ នាក់ 23កូន​ចៅ​បេសាយ​មាន ៣២៤ នាក់ 24កូន​ចៅ​ហារេប​មាន ១១២ នាក់ 25កូន​ចៅ​គីបៀន​មាន ៩៥ នាក់ 26ពួក​បេថ្លេ‌ហិម និង​ពួក​នថូ‌ផា​មាន ១៨៨ នាក់ 27ពួក​អាណា‌ថោត​មាន ១២៨ នាក់ 28ពួក​បេត-អាស‌ម៉ាវែត​មាន ៤២ នាក់ 29ពួក​គារយ៉ាត់-យារីម កេភីរ៉ា និង​ប្អៀរ៉ុត មាន ៧៤៣ នាក់ 30ពួក​រ៉ាម៉ា និង​កេបា​មាន ៦២១ នាក់ 31ពួក​មីកម៉ាស​មាន ១២២ នាក់ 32ពួក​បេត-អែល និង​អៃយ​មាន ១២៣ នាក់ 33ពួក​អ្នក​ក្រុង​នេបូរ​មួយ​ទៀត​មាន ៥២ នាក់ 34កូន​ចៅ​អេឡាំ​មួយ​ទៀត​មាន ១ ២៥៤ នាក់ 35កូន​ចៅ​ហារីម​មាន ៣២០ នាក់ 36កូន​ចៅ​យេរីខូរ​មាន ៣៤៥ នាក់ 37កូន​ចៅ​ឡូឌ ហាឌីឌ និង​អូណូរ​មាន ៧២១ នាក់ 38កូន​ចៅ​សេណាអា​មាន ៣ ៩៣០ នាក់។
39ឯ​ពួក​សង្ឃគឺ កូន​ចៅ​យេដាយ៉ា ខាង​វង្ស​របស់​យេសួរ​មាន ៩៧៣ នាក់ 40កូន​ចៅ​អ៊ីមមើរ​មាន ១ ០៥២ នាក់ 41កូន​ចៅ​ផាស‌ហ៊ើរ​មាន ១ ២៤៧ នាក់ 42កូន​ចៅ​ហារីម​មាន ១ ០១៧ នាក់។
43ឯ​ពួក​លេវីគឺ កូន​ចៅ​យេសួរ និង​កាឌ‌មាល​ខាង​វង្ស​របស់​ហូដាវា​មាន ៧៤ នាក់។
44ឯ​ពួក​ចម្រៀងគឺ កូន​ចៅ​អសាភមាន ១៤៨ នាក់។ 45ពួក​ឆ្មាំ​ទ្វារគឺ កូន​ចៅ​សាលូម កូន​ចៅ​អេធើ កូន​ចៅ​ថាលម៉ូន កូន​ចៅ​អ័កគូប កូន​ចៅ​ហាធី‌ថា និង​កូន​ចៅ​សូបាយ មាន ១៣៨ នាក់។
46ឯ​ពួក​អ្នក​បម្រើ​ព្រះ​វិហារ មាន​កូន​ចៅ​ស៊ីហា កូន​ចៅ​ហាស៊ូផា និង​កូន​ចៅ​ថាបា‌អូត 47កូន​ចៅ​កេរ៉ូស កូន​ចៅ​ស៊ី‌យ៉ាហា កូន​ចៅ​ផាដូន 48កូន​ចៅ​លេបាណា កូន​ចៅ​ហាកាបា កូន​ចៅ​សាលម៉ាយ 49កូន​ចៅ​ហាណាន កូន​ចៅ​គីដេល កូន​ចៅ​កាហារ 50កូន​ចៅ​រីអា‌យ៉ា កូន​ចៅ​រេស៊ីន កូន​ចៅ​នេកូដា 51កូន​ចៅ​កាសាម កូន​ចៅ​អ៊ូសា កូន​ចៅ​ផាសេហា 52កូន​ចៅ​បេសាយ កូន​ចៅ​មេហ៊ូ‌នីម កូន​ចៅ​នេភូ‌ស៊ីម 53កូន​ចៅ​បាកប៊ូក កូន​ចៅ​ហាគូផា កូន​ចៅ​ហាហ៊ើរ 54កូន​ចៅ​បាសលូត កូន​ចៅ​មេហ៊ីដា កូន​ចៅ​ហាសា 55កូន​ចៅ​បាកូស កូន​ចៅ​ស៊ីសេរ៉ា កូន​ចៅ​ថាម៉ា 56កូន​ចៅ​នេ‌ស៊ីយ៉ា និង​កូន​ចៅ​ហាធីផា។
57ឯ​កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន មាន​កូន​ចៅ​សូថាយ កូន​ចៅ​សូផេ‌រេត កូន​ចៅ​ពេរូដា 58កូន​ចៅ​យ្អាឡា កូន​ចៅ​ដាកុន កូន​ចៅ​គីដេល 59កូន​ចៅ​សេផាធា កូន​ចៅ​ហាធីល កូន​ចៅ​ផូ‌កេរេត ពីសេ‌បែម និង​កូន​ចៅ​អាំម៉ូន។ 60ពួក​អ្នក​បម្រើ​ព្រះវិហារ និង​កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន សរុប​ទាំង​អស់​មាន ៣៩២ នាក់។
61ឯ​ពួក​អ្នក​ដែល​ចេញ​ពី​ក្រុង​ធេល-មែឡា ធេល-ហារេសា កេរូប អ័ដាន និង​អ៊ីមមើរ តែ​ពុំ​អាច​នឹង​បង្ហាញ​ពី​ពង្សា‌វតារ ឬ​ចំនួន​វង្ស​របស់​ខ្លួន ថា​ជា​ពូជ​អ៊ីស្រា‌អែល ឬ​មិន​មែន 62គឺ​កូន​ចៅ​ដេឡាយ៉ា កូន​ចៅ​ថូប៊ីយ៉ា និង​កូន​ចៅ​នេកូដា ទាំង​អស់​មាន ៦៤២ នាក់។ 63ខាង​ពួក​សង្ឃ មាន​កូន​ចៅ​ហាបាយ៉ា កូន​ចៅ​ហាគូស កូន​ចៅ​បារស៊ី‌ឡាយ (ដែល​បាន​យក​កូន​ស្រី​របស់​បារស៊ី‌ឡាយ នៅ​ស្រុក​កាឡាត ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​ត្រូវ​ហៅ​តាម​ឈ្មោះ​របស់​គេ)។ 64អ្នក​ទាំង​នោះ​បាន​រក​នាម​ត្រកូល​តាម​បញ្ជី​ពង្សា‌វតារ​របស់​ខ្លួន​មិន​ឃើញទេ ដូច្នេះ គេ​ត្រូវ​ផាត់​ចេញ​ពី​ការ‌ងារ​ជា​សង្ឃ ទុក​ដូច​ជា​មាន​សៅ‌ហ្មង 65ហើយ​លោក​ទេសា‌ភិបាល​ប្រាប់ពួក‌គេ​ថា គេ​មិន​ត្រូវ​បរិ‌ភោគ​ពី​របស់​បរិសុទ្ធ​បំផុត​ឡើយ រហូត​ទាល់​តែ​មាន​សង្ឃ​ម្នាក់ ដែល​មាន​យូរីម និង​ធូមីម បាន​តាំង​ឡើង។
66ក្រុម​ជំនុំ​ទាំង​អស់​គ្នា​មាន ៤២ ៣៦០ នាក់ 67ដោយ​ឥត​រាប់​បញ្ចូល​អ្នក​បម្រើ​ប្រុស​ស្រី​របស់​ពួក‌គេ ដែល​មាន​ចំនួន ៧ ៣៣៧ នាក់​ទេ ហើយ​គេ​មាន​ពួក​ចម្រៀង​ទាំង​ប្រុស​ទាំង​ស្រី​ចំនួន ២៤៥ នាក់។ 68សេះ​របស់​គេ​មាន ៧៣៦ ក្បាល លា​កាត់​មាន ២៤៥ ក្បាល 69អូដ្ឋ​មាន ៤៣៥ ក្បាល និង​លា​មាន ៦ ៧២០ ក្បាល។
70មាន​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​ខ្លះ បាន​ថ្វាយ​តង្វាយ​សម្រាប់​ការ​ងារ​នេះ។ លោក​ទេសា‌ភិបាល បាន​ថ្វាយ​ដាក់​ក្នុង​ឃ្លាំង ជា​មាស ១ ០០០ ដារីក ពែង​មាស ៥០ សម្លៀក‌បំពាក់​ពួក​សង្ឃ ៥៣០ សម្រាប់ 71ហើយ​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​ខ្លះ បាន​ថ្វាយ​មាស ២០ ០០០ ដារីក និង​ប្រាក់ ២ ២០០ ម៉ានេ ដាក់​ក្នុង​ឃ្លាំង​សម្រាប់​ការ​សាង​សង់។ 72ឯ​តង្វាយ​របស់​ប្រជា‌ជន​ឯ​ទៀតៗ​មាន មាស ២០ ០០០ ដារីក ប្រាក់ ២ ០០០ ម៉ានេ ព្រម​ទាំង​សម្លៀក‌បំពាក់​ពួក​សង្ឃ ៦៧ សម្រាប់។
73ដូច្នេះ ពួក​សង្ឃ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង ប្រជា‌ជន​ខ្លះ ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​អ៊ីស្រា‌អែល​ទាំង​អស់ បាន​វិល​ត្រឡប់​ទៅ​ក្រុង​របស់​ពួក‌គេ​វិញ។
លោក​អេសរ៉ា​ជំរុញ​ឲ្យ​ប្រជា‌ជន​ប្រព្រឹត្ត​តាម​ក្រឹត្យ​វិន័យ
លុះ​ចូល​ដល់​ខែ​ទីប្រាំពីរ ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​តាំង​ទី​លំ​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន។

ទើបបានជ្រើសរើសហើយ៖

នេហេមា 7: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល