នេហេមា 3

3
បែង‌ចែកការ​ងារ​សាង​សង់
1គ្រា​នោះ អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ និង​ពួក​សង្ឃ​ដែល​ជា​បង‌ប្អូន​របស់​លោក បាន​ក្រោក​ឡើង ហើយ​នាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង។ ពួក‌គេ​បាន​ធ្វើ​ពិធី​ញែក​ទ្វារ​នោះ​ជា​បរិសុទ្ធ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង។ ពួក‌គេ​បាន​ធ្វើ​ពិធី​ញែក​ជា​បរិសុទ្ធ​នោះ រហូត​ដល់​ប៉ម​ហា‌មេអា និង​រហូត​ដល់​ប៉ម​ហា‌ណា‌នាល។ 2នៅ​ជាប់​នឹង​ពួក​លោក មាន​ពួក​អ្នក​ក្រុង​យេរីខូរបាន​សង់ ហើយ​បន្ទាប់​ពី​នោះ មាន​សាគើរ ជា​កូនរបស់​អ៊ីមរី​បាន​សង់។
3កូន​ចៅ​របស់​សេណាអា​នាំ​គ្នា​សង់​ទ្វារ​ត្រី។ គេ​បាន​ដាក់​ធ្នឹម និង​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ 4នៅ​ជាប់​នឹង​ពួក​លោក មាន​ម្រេម៉ូត ជា​កូន​របស់​អ៊ូរី‌យ៉ា និង​ជា​ចៅ​របស់​ហាកូស បាន​ជួស‌ជុល។ នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​មស៊ូ‌ឡាម ជា​កូន​របស់​បេរេគា និង​ជា​ចៅ​របស់​មសេ‌សាបេល បាន​ជួស‌ជុល។ នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​សាដុក ជា​កូន​របស់​ប្អាណា បាន​ជួស​ជុល។ 5នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​ពួក​ត្កូអា​បាន​ជួស‌ជុល ប៉ុន្ដែ ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​របស់​គេ មិន​បាន​ចូល​រួម​ធ្វើ​ការ​តាម​ពួក​មេ​ដឹក​នាំ​របស់​ខ្លួន​ឡើយ។
6យ៉ូយ៉ាដា ជា​កូន​របស់​ផាសេហា និង​មស៊ូ‌ឡាម ជា​កូន​របស់​បេសូឌា បាន​ជួស‌ជុល​ទ្វារ​យេសាណា ។ គេ​ដាក់​ធ្នឹម និង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ 7នៅ​ជាប់​នឹងអ្នក​ទាំង​នោះ មាន​មេឡាទា ជា​អ្នក​ក្រុង​គីបៀន និង​យ៉ាដោន ជា​អ្នក​ក្រុង​មេរ៉ុន ពួក​ក្រុង​គីបៀន និង​ពួក​ក្រុង​មីសប៉ា ជា​ស្រុក​ដែល​នៅ​ក្រោម​អំណាច​របស់​ចៅ‌ហ្វាយ​ខេត្ត នៅ​ខាង​នាយ​ទន្លេ បាន​ជួស‌ជុល។ 8នៅ​ជាប់​នឹងអ្នក​ទាំង​នោះ មាន​អ៊ូស៊ាល ជា​កូនរបស់​ហារ‌ហាយ៉ា ជា​ពួក​ជាង​ទង បាន​ជួស‌ជុល ហើយ​នៅ​ជាប់​នឹង​គាត់ មាន​ហាណានា ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​លាយ​គ្រឿង​ក្រអូប បាន​ជួស‌ជុល ពួក‌គេ​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​មាំ‌មួន​ឡើង​វិញ រហូត​ដល់​កំផែង​ធំ។ 9នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​រេផា‌យ៉ា ជា​កូន​របស់​ហ៊ើរ ដែល​ជា​មេ​ដឹក​នាំ​លើ​សង្កាត់​មួយ​ចំហៀង​នៃក្រុង​យេរូ‌សាឡិម បាន​ជួស‌ជុល។ 10នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មានយេដា‌យ៉ា ជា​កូន​របស់​ហារូ‌ម៉ាប បាន​ជួស‌ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​គាត់ ហើយ​នៅ​ជាប់​នឹង​គាត់ នោះ​មាន​ហាធូស ជា​កូន​របស់​ហា‌សាប‌នា បាន​ជួស‌ជុល។ 11ម៉ាលគា ជា​កូន​របស់​ហារីម និង​ហាស៊ូម ជា​កូនរបស់​ផាហាត-ម៉ូអាប់ បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត ព្រម​ទាំង​ប៉ម​ត្រង់​គុក​ភ្លើង។ 12នៅ​ជាប់​នឹង​ពួក​គាត់ មាន​សាលូម ជា​កូន​របស់​ហាឡូ‌ហេស ជាមេដឹក​នាំ​លើ​សង្កាត់​មួយ​ចំហៀង​នៃ​ក្រុង​យេរូ‌សាឡិម គឺ​គាត់ និង​ពួក​កូន​ស្រី​របស់​គាត់ បាន​ជួស‌ជុល។
13ហានូន និង​អ្នក​ស្រុក​សាណូអា បាន​ជួស‌ជុល​ទ្វារ​ជ្រលង​ភ្នំ។ គេ​បាន​សង់​ទ្វារ​នោះ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក ក៏​បាន​ជួស​ជុល​កំផែង​ប្រវែង​មួយ​ពាន់​ហត្ថ រហូត​ដល់​ទ្វារ​សំរាម។
14ម៉ាលគា កូន​របស់​រេកាប ជា​មេ​ដឹក​នាំ​លើ​សង្កាត់​បេត-ហា‌កេរែម បាន​ជួស‌ជុល​ទ្វារ​សំរាម។ គាត់​បាន​សង់​ទ្វារ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។
15សាលូន កូន​កុល-ហូសេ ជា​មេ​ដឹក​នាំ​លើ​សង្កាត់​មីសប៉ា បាន​ជួស‌ជុល​ទ្វារ​ក្បាល​ទឹក។ គាត់​បាន​សង់ទ្វារ ហើយ​ប្រក់​ដំបូល ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក រួច​គាត់​សង់​កំផែង​ស្រះ​ស៊ីឡោម ដែល​នៅ​ក្បែរ​សួន‌ច្បារ​ស្តេច រហូត​ដល់​ជណ្តើរ​ដែល​ចុះ​ពី​ទី​ក្រុង​ដាវីឌ។ 16បន្ទាប់​ពី​គាត់ មាន​នេហេមា ជា​កូន​របស់​អាសប៊ូក និង​ជា​មេ​ដឹក​នាំ​លើ​សង្កាត់​បេត-ស៊ើរ​មួយ​ចំហៀង បាន​ជួស‌ជុល​រហូត​ដល់​ចំណុច​មួយ​ទល់​មុខ​ផ្នូរ​ព្រះ​បាទ​ដាវីឌ ហើយ​ដល់​ស្រះ​ដែល​គេ​បាន​ជីក និង​ដល់​ផ្ទះ​របស់ពួក​ខ្លាំង​ពូកែ។ 17បន្ទាប់​ពី​គាត់ មាន​ពួក​លេវី គឺ​រេហ៊ូម ជា​កូន​របស់​បានី បាន​ជួស‌ជុល ហើយ​នៅ​ជាប់​នឹង​គាត់ មាន​ហា‌សាប‌យ៉ា ជា​មេ​ដឹក​នាំ​លើ​សង្កាត់​កៃឡា​មួយ​ចំហៀង បាន​ជួស‌ជុល​ជំនួស​ឲ្យ​សង្កាត់របស់​គាត់។ 18បន្ទាប់​ពី​គាត់ មាន​ពួក​បង‌ប្អូន​របស់​គេ​បាន​ជួស‌ជុល គឺ​បាវ៉ាយ ជា​កូន​របស់​ហេណាដាឌ និង​ជា​មេ​ដឹក​នាំ​លើ​សង្កាត់​កៃឡា​មួយ​ចំហៀង។ 19នៅ​ជាប់​នឹង​គាត់ មាន​អេស៊ើរ កូន​របស់​យេសួរ ជាមេ​ដឹក​នាំ​លើ​ស្រុក​មីសប៉ា បាន​ជួស‌ជុល​មួយផ្នែក​ទៀត ទល់​មុខ​នឹង​ផ្លូវ​ឡើង​ទៅ​ឃ្លាំង​គ្រឿង​សស្ត្រា‌វុធ ត្រង់​ចន្ទល់​កំផែង។ 20បន្ទាប់​ពី​គាត់ មាន​បារូក ជា​កូន​របស់​សាប់បាយ បាន​ជួស​ជុល​មួយ​ផ្នែក​ទៀត ចាប់​តាំង​ពី​ចន្ទល់​កំផែង រហូត​ដល់​ទ្វារ​ផ្ទះ​អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ។ 21បន្ទាប់​ពី​គាត់ មាន​ម្រេម៉ូត កូនរបស់​អ៊ូរីយ៉ា និង​ជា​ចៅ​របស់​ហាកូស បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត ចាប់​តាំង​ពី​ទ្វារ​ផ្ទះ​របស់​អេលី‌យ៉ាស៊ីប រហូត​ដល់​ចុង​ផ្ទះ​របស់​លោក។ 22បន្ទាប់​ពី​គាត់ មាន​ពួក​សង្ឃ គឺ​ពួក​សង្ឃ​ដែល​នៅ​តំបន់​ជុំ​វិញ បាន​ជួស‌ជុល។ 23បន្ទាប់​ពី​អ្នក​ទាំង​នោះ មាន​បេនយ៉ាមីន និង​ហាស៊ូប​បាន​ជួស‌ជុល​នៅ​មុខ​ផ្ទះ​របស់​ពួក‌គេ ហើយ​បន្ទាប់​មក​ទៀត មាន​អ័សារា ជា​កូន​របស់​ម្អាសេយ៉ា និង​ជា​ចៅរបស់​អ័ណានា បាន​ជួស‌ជុល​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន។ 24បន្ទាប់​ពី​គាត់ មាន​ប៊ីនុយ ជា​កូនរបស់​ហេណាដាឌ បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត គឺ​ចាប់​តាំង​ពី​ផ្ទះ​របស់​អ័សារា រហូត​ដល់ចន្ទល់​កំផែង និងរហូត​ដល់​កាច់​ជ្រុង។ 25ប៉ាឡាល ជា​កូន​របស់​អ៊ូសាយ បាន​ជួស​ជុល​នៅ​មុខ​ចន្ទល់​កំផែង និង​ប៉ម​ដែល​លយ​ចេញ​ពី​ដំណាក់​ស្តេច​ខាង​លើ នៅ​ក្បែរ​ទី​ធ្លា​របស់​ក្រុម​រក្សា​ស្ដេច ហើយ​បន្ទាប់​ពី​គាត់ មាន​ពេដាយ៉ា ជា​កូន​របស់​ប៉ារ៉ូស 26ឯ​ពួក​អ្នក​បម្រើ​ព្រះ​វិហារ ដែល​រស់​នៅ​លើ​អូផែល បាន​ជួស​ជុល​ចំណុច​មួយ​នៅ​ទល់​មុខ​នឹង​ទ្វារ​ទឹក​ខាង​កើត និង​ប៉ម​ដែល​លយ​ចេញ​នោះ។ 27បន្ទាប់​មក មាន​ពួក​ត្កូអា បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត នៅ​ទល់​មុខ​នឹង​ប៉ម​ធំ​ដែល​លយ​ចេញ រហូត​ដល់​កំផែង​អូផែល។
28ឯ​ខាង​លើ​ទ្វារ​សេះ ពួក​សង្ឃ​បាន​ជួស​ជុល​នៅ​ខាង​មុខ​ផ្ទះ​របស់​គេ​រៀង​ខ្លួន។ 29បន្ទាប់​ពី​អ្នក​ទាំង​នោះ មាន​សាដុក ជា​កូន​របស់​អ៊ីមមើរ បាន​ជួស‌ជុលនៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន។ បន្ទាប់​ពី​គាត់ មាន​សេម៉ាយ៉ា កូន​របស់​សេកានា ជា​ឆ្មាំ​ទ្វារ​ខាង​កើត បាន​ជួស‌ជុល។ 30បន្ទាប់​ពី​គាត់ មាន​ហាណានា ជា​កូនរបស់​សេលេមា និង​ហានូន ជា​កូន​ទី​ប្រាំមួយ​របស់​សាឡាប បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត។ បន្ទាប់​ពី​គាត់ មាន​មស៊ូ‌ឡាម ជា​កូន​របស់​បេរេគា បាន​ជួស‌ជុល​ផ្នែក​ដែល​នៅ​ទល់​មុខ​នឹង​បន្ទប់​របស់​គាត់។ 31បន្ទាប់​ពី​គាត់ មាន​ម៉ាលគា ជា​ម្នាក់​ក្នុង​ចំណោម​ពួក​ជាង​ទង បាន​ជួស​ជុល រហូត​ដល់​ផ្ទះ​របស់​ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​ផ្ទះ​របស់​ពួក​អ្នក​ជំនួញ ទល់​មុខ​នឹង​ទ្វារ​ត្រួត​ពិនិត្យ ហើយ​រហូត​ដល់​បន្ទប់​ខាង​លើ ត្រង់​ជ្រុង​កំផែង។ 32មួយ​ផ្នែក​នៅ​ចន្លោះបន្ទប់​ខាង​លើ​ត្រង់​ជ្រុង​កំផែង និង​ទ្វារ​ចៀម ពួក​ជាង​ទង និង​ពួកអ្នក​ជំនួញ​បាន​ជួស‌ជុល។

ទើបបានជ្រើសរើសហើយ៖

នេហេមា 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល