ម៉ាកុស 6:1-4

ម៉ាកុស 6:1-4 គកស១៦

ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ទី​នោះ ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​ព្រះ‌អង្គ​វិញ ហើយ​ពួក​សិស្ស​ក៏​ទៅ​តាម​ព្រះ‌អង្គ។ នៅ​ថ្ងៃ​សប្ប័ទ ព្រះ‌អង្គ​ចាប់​ផ្ដើម​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​មនុស្ស​ជា​ច្រើន​ដែល​ស្តាប់​ព្រះ‌អង្គ ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ទាំង​និយាយ​គ្នា​ថា៖ «តើ​អ្នក​នេះ​បាន​សេចក្តី​ទាំង​នេះ​មក​ពី​ណា? តើ​ប្រាជ្ញា​ដែល​គាត់​បាន​ទទួល​នេះ ជា​ប្រាជ្ញា​អ្វី​ទៅ? ការ​អស្ចារ្យ​ដែល​កើត​ឡើង​ដោយ​ដៃ​គាត់ អី​ក៏​អស្ចារ្យ​ម៉្លេះ! តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ ជា​កូន​នាង​ម៉ារា ហើយ​ជា​បង​យ៉ាកុប យ៉ូសែប យូដាស និង​ស៊ីម៉ូន ហើយ​ប្អូន​ស្រី​គាត់​ទាំង​ប៉ុន្មាន តើ​មិន​នៅ​ទី​នេះ​ជា​មួយ​យើង​ទេ​ឬ?» អ្នក​ទាំង​នោះ​ក៏​ទាស់​ចិត្ត​នឹង​ព្រះ‌អង្គ។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ហោរា​មិន​មែន​ឥត​គេ​រាប់​អាន​នោះ​ទេ លើក​លែង​តែ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន ក្នុង​ចំណោម​ញាតិ‌សន្តាន និង​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ប៉ុណ្ណោះ»។

អាន ម៉ាកុស 6