ព្រះយេស៊ូវយាងចេញពីទីនោះ ត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ ហើយពួកសិស្សក៏ទៅតាមព្រះអង្គ។ នៅថ្ងៃសប្ប័ទ ព្រះអង្គចាប់ផ្ដើមបង្រៀននៅក្នុងសាលាប្រជុំ ហើយមនុស្សជាច្រើនដែលស្តាប់ព្រះអង្គ ក៏នឹកប្លែកក្នុងចិត្ត ទាំងនិយាយគ្នាថា៖ «តើអ្នកនេះបានសេចក្តីទាំងនេះមកពីណា? តើប្រាជ្ញាដែលគាត់បានទទួលនេះ ជាប្រាជ្ញាអ្វីទៅ? ការអស្ចារ្យដែលកើតឡើងដោយដៃគាត់ អីក៏អស្ចារ្យម៉្លេះ! តើអ្នកនេះមិនមែនជាជាងឈើ ជាកូននាងម៉ារា ហើយជាបងយ៉ាកុប យ៉ូសែប យូដាស និងស៊ីម៉ូន ហើយប្អូនស្រីគាត់ទាំងប៉ុន្មាន តើមិននៅទីនេះជាមួយយើងទេឬ?» អ្នកទាំងនោះក៏ទាស់ចិត្តនឹងព្រះអង្គ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ហោរាមិនមែនឥតគេរាប់អាននោះទេ លើកលែងតែនៅក្នុងស្រុករបស់ខ្លួន ក្នុងចំណោមញាតិសន្តាន និងនៅក្នុងផ្ទះរបស់ខ្លួនប៉ុណ្ណោះ»។
អាន ម៉ាកុស 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 6:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ