ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ គឺនៅព្រឹកព្រលឹមថ្ងៃទីមួយក្នុងសប្ដាហ៍ ព្រះអង្គបានលេចមកឲ្យនាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡាឃើញមុនគេ គឺស្ត្រីនេះហើយដែលព្រះអង្គបានដេញអារក្សប្រាំពីរឲ្យចេញពីនាង។ នាងបានចេញទៅប្រាប់ពួកអ្នកដែលបាននៅជាមួយព្រះអង្គ ក្នុងពេលដែលគេកំពុងតែកាន់ទុក្ខ ហើយយំសោក។ ប៉ុន្តែ ពេលគេឮថាព្រះអង្គមានព្រះជន្មរស់ ហើយថា នាងបានឃើញព្រះអង្គ គេមិនជឿសម្ដីនាងទេ។ ក្រោយហេតុការណ៍នេះមក ព្រះអង្គបានលេចមកឲ្យពួកគេពីរនាក់ឃើញ តាមបែបមួយផ្សេងទៀត ក្នុងពេលគេកំពុងតែដើរទៅស្រុកស្រែ។ អ្នកទាំងនោះក៏ត្រឡប់មកប្រាប់អ្នកឯទៀត តែគេក៏មិនជឿអ្នកទាំងនោះដែរ។ ក្រោយមកទៀត ព្រះអង្គបានលេចមកឲ្យអ្នកទាំងដប់មួយឃើញ ពេលគេកំពុងអង្គុយនៅតុ។ ព្រះអង្គបន្ទោសគេ ព្រោះគេមិនជឿ ហើយមានចិត្តរឹងរូស ព្រោះគេមិនបានជឿពួកអ្នកដែលឃើញព្រះអង្គ ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ។
អាន ម៉ាកុស 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 16:9-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ