ម៉ាកុស 15:1-5

ម៉ាកុស 15:1-5 គកស១៦

លុះ​ព្រឹក​ឡើង​ភ្លាម ពួក​សង្គ្រាជ​បាន​ជួប​ពិគ្រោះ​គ្នា​ជា​មួយ​ពួក​ចាស់​ទុំ ពួក​អាចារ្យ និង​ក្រុម‌ប្រឹក្សា​ទាំង​មូល។ គេ​ចង​ព្រះ‌យេស៊ូវ ហើយ​នាំ​ព្រះ‌អង្គ​ទៅ​ប្រគល់​ឲ្យ​លោក​ពីឡាត់។ លោក​ពីឡាត់​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​ស្តេច​សាសន៍​យូដា​ឬ?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ»។ ពេល​នោះ ពួក​សង្គ្រាជ​បាន​យក​រឿង​ជា​ច្រើន​មក​ចោទ​ប្រកាន់​ព្រះ‌អង្គ។ លោក​ពីឡាត់​សួរ​ព្រះ‌អង្គ​ម្តង​ទៀត​ថា៖ «តើ​អ្នក​មិន​ឆ្លើយ​អ្វី​សោះ​ដូច្នេះ​ឬ? មើល​ចុះ គេ​យក​រឿង​ជា​ច្រើន​មក​ចោទ​ប្រកាន់​អ្នក»។ តែ​ព្រះ‌យេស៊ូវ​ពុំ​បាន​ឆ្លើយ​អ្វី​ទៀត​ឡើយ ធ្វើ​ឲ្យ​លោក​ពីឡាត់​ងឿង​ឆ្ងល់​ជា​ខ្លាំង។

អាន ម៉ាកុស 15