ពេលព្រះអង្គកំពុងគង់នៅតុអាហារឯភូមិបេថានី ក្នុងផ្ទះស៊ីម៉ូន ជាមនុស្សឃ្លង់ នោះមានស្ត្រីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវមួយ ដាក់ប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃបំផុត ហើយនាងបំបែកដបនោះ ចាក់ប្រេងលើព្រះសិរព្រះយេស៊ូវ។ ប៉ុន្តែ មានអ្នកខ្លះនៅទីនោះទាស់ចិត្ត ហើយនិយាយគ្នាថា៖ «ហេតុអី្វក៏យកប្រេងមកបង្ខាតចោលដូច្នេះ? ដ្បិតប្រេងនេះអាចលក់បានជាងបីរយដេណារី ហើយយកប្រាក់ចែកទានដល់អ្នកក្របាន»។ អ្នកទាំងនោះស្ដីបន្ទោសដល់នាង។ ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ទុកឲ្យនាងធ្វើតាមចិត្តចុះ ហេតុអ្វីបានជាអ្នករាល់គ្នារករឿងនាង? នាងបានធ្វើការដ៏ល្អចំពោះខ្ញុំ។ ដ្បិតអ្នករាល់គ្នាមានអ្នកក្រនៅជាមួយរហូត ហើយអ្នករាល់គ្នាចង់ធ្វើគុណនឹងគេនៅពេលណាក៏បាន តែឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។ នាងបានធ្វើអ្វីដែលនាងអាចធ្វើបាន គឺនាងបានចាក់ប្រេងលើរូបកាយខ្ញុំជាមុន សម្រាប់ពិធីបញ្ចុះសពខ្ញុំ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងពិភពលោកទាំងមូល ទីណាដែលដំណឹងល្អនេះប្រកាសទៅដល់ នោះគេនឹងតំណាលពីការដែលនាងបានធ្វើ ជាការរំឭកអំពីនាង»។
អាន ម៉ាកុស 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 14:3-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ